កូន​ប្រុស​លោក​ ឈុត ​វុទ្ធី​ អំ​ពាវ​នាវ​ឲ្យ​មាន​ការ​ផ្ដល់​យុត្តិ​ធម៌​ដល់​ឪពុក​របស់​ខ្លួ​ន​

Cambodia News

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៦ ខែ មេសា​ ឆ្នាំ​២០១៣ នេះ គឺ​ជា​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ​ល្បី​ឈ្មោះគឺ​លោក ឈុត វុទ្ធី ​ហើយ​​ប្រុស​របស់​លោក បាន​អំពាវ​នាវឲ្យ​មាន​ការ ផ្ដល់​យុត្តិធម៌​ដល់​ឪពុក​របស់​ខ្លួន ហើយ​​សូម​ឲ្យ​ដល់​រដ្ឋាភិបាល ឲ្យ​ស្វែង​រក​ជន​ផ្សេង​ទៀត នឹ​ង បញ្ជូន​ពួក​គេ​ទៅ​តុលាការ និង សូម​ឲ្យ​បិទ​ក្រុម​ហ៊ុន រក​ស៊ី​កាប់​ឈើ ដោយ​ខុស​ច្បាប់​។

ភរិយាលោក ឈុត វុទ្ធី អុជធូប រំឭកវិញ្ញាណក្ខន្ធប្ដី កាលពីពេលកន្លងទៅ
ភរិយាលោក ឈុត វុទ្ធី អុជធូប រំឭកវិញ្ញាណក្ខន្ធប្ដី កាលពីពេលកន្លងទៅ

លោក ឈុត វុទ្ធី សកម្មជន​ព្រៃ​ឈើ ត្រូវ​​បាន​​សង្ស័យ​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​បាញ់​សម្លាប់ នៅ​តំបន់ភ្នំ​​ជាប់​ព្រំ​ដែន​​ខេត្ត កោះកុង នឹង ខេត្ត ពោធិ៏​សាត់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ​២០១២ ។ ភ្លាមៗ​មន្ត្រី​កង​រាជអាវុធហត្ថ​រូប​នោះ ដែល​មាន​ឈ្មោះ អ៊ិន រតនា ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ អចេតនា ដោយ​សន្ដិ​សុខ​ក្រុម​ហ៊ុន​កាប់​ឈើ ធីមប័គ្រីន ។

ជន​សង្ស័យ​ចុង​ក្រោយ​ត្រូវ​បាន​ផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ តែ​ទោស​ទាំ​ងនោះ ត្រូវ​បាន​ព្យួរ​១៨ ខែ ។ គេ​ត្រូវ​បាន​តុលាការ ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព កាល​ពី​ខែ វិច្ឆិការ ឆ្នាំ​ដដែល​នោះ ៕

Related Articles

Back to top button
Close
Close