ក្បូនបាតុកម្មកម្មកររោងចក្រស៊ីនវើថិចឆ្ពោះទៅក្រសួងការងារត្រូវសមត្ថកិច្ចរារាំង
នៅព្រឹកថ្ងៃទី ២៧ មីនា ២០១២ កម្មករកម្មការិនីរោងចក្រកាត់ដេរ ស៊ីនវើថិច ដែលបានដង្ហែក្បូនដើរតវ៉ាតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រសួងការងារ ដើម្បីឲ្យលោករដ្ឋមន្ត្រីក្រសួងការងារជួយស្វែងរកការដោះស្រាយពីរាជរដ្ឋាភិបាល បន្ទាប់ពីកម្មករធ្វើកូដកម្មអស់រយៈពេល ១០ថ្ងៃមកហើយ មិនមានដំណោះស្រាយ។
ប៉ុន្តែការដង្ហែក្បួនឆ្ពោះទៅក្រសួងការងារ ត្រូវបានសមត្ថកិច្ច ក្រុមបង្ក្រាបបាតុកម្ម និងប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានរារាំងមិនឲ្យក្រុមកម្មករធ្វើដំណើរចូលក្រុងភ្នំពេញឡើយ។
ជាមួយគ្នានោះ ក្រុមកម្មករបានប៉ះគ្នាមួយជាមួយសមត្ថកិច្ច បណ្តាលឲ្យកម្មករពីរនាក់រងរបួសដោយសារត្រូវសមត្ថកិច្ចវាយនឹងដំបងត្រូវចំក្តោងច្រមុះហូរឈាមស្រោចពេញផ្ទៃមុខ។ ពេលនេះកម្មករទាំងពីរនាក់កំពុងសម្រាកនៅមន្ទីរពេទ្យឯកជន៕