អគ្គិសនីកម្ពុជាអំពាវនាវ ឲ្យអតិថិជនធំៗប្រើប្រាស់ម៉ាស៊ីភ្លើងជំនួសជាបណ្ដោះសន្នសិន
Cambodia News
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ដោយសារតែបញ្ហាខ្វះខាត ថាមពលអគ្គីសនី ក្រុមហ៊ុនអគ្គីសនីកម្ពុជា បានធ្វើការអំពាវនាវឲ្យអតិថិជនធំៗ របស់ខ្លួនប្រើប្រាស់ ម៉ាស៊ីនភ្លើងជំនួសជាបណ្ដោះសន្នសិន ដែលក្រុមហ៊ុននេះនឹងបង្វិលឋាមពលដ៏តិចតួច ទៅបម្រើឲ្យអតិថិជន ដែលពុំមាន ម៉ាស៊ីនភ្លើង។
អគ្គនាយកអគ្គិសសនីកម្ពុជា លោក កែវ រតនៈ បានលើកឡើងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី ២៦ខែមីនា ថា ” អតីថិជនធំៗដែលមានម៉ាស៊ីនភ្លើងប្រើប្រាសផ្ទាល់ខ្លួន ឲ្យជួយប្រើប្រាស់ម៉ាស៊ីនទាំងនោះ ជំនួសការប្រើប្រាស់ប្រភពអគ្គិសនីកម្ពុជា ក្នុងអំឡុងពេលតម្រូវការខ្ពស់ (ពីម៉ោង៨:០០ដល់ម៉ោង១២:០០) ដើម្បីបង្វែចរន្តអគ្គិសនីដែលបានសន្សំសំចៃនេះ យកទៅផ្គត់ផ្គង ជូនបណ្ដាអតិថិជនតូចៗ ជាពិសេសអតិថិជនលំនៅដ្ឋាន ដែលពុំមានម៉ាស៊ីន ភ្លើងផ្ទាល់ខ្លួន ” ។
លោក កែវ រតនៈ បានបញ្ជាក់ថា ថា វិធានការបែបនេះត្រូវអនុវតន៏សម្រាប់រយៈពេលខ្លីប៉ុណ្ណោះ គឺចាប់ពីខែ មេសា ដល់ ខែ ឧសភា ឆ្នាំ ២០១៣ ។ ជាមួយគ្នាក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏បានអំពាវនាវផងដែរ ដល់អតិថិជនរបស់ខ្លួនឲ្យសន្សំសំចៃ ការប្រើប្រាស ថាមពលអគ្គិសសនី ដែលមិនចាំបាច់ ៕