គ្រោះ​ថ្នាក់​ចរាចរណ៍ពេល​​អ្នក​យក​ព័ត៌មាន​ទៅ​ថតខឹង​ជេរ​​ប្រមាថ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៩ សីហា ២០១៧) ៖ ​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​ហើយ​ត្រូវ​បុរស​៣​នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​សន្លប់​ទាំង​បី​នាក់​ ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ ទល់មុខ​វត្ត​ចាក់​អង្រែ​ក្រោម ផ្លូវ​៣០​ម៉ែត្រ កែង​នឹង​ផ្លូវជាតិ​លេខ​២  ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ពេល​អ្នក​យក​ព័ត៌មាន​​​ចុះ​ទៅ​ថត​យក​រូបភាព​នៅ​ក​ន្លែ​អ​កើតហេតុ ស្រាប់តែ​ភាគី​រថយន្ត​បាន​ជេរ​បញ្ចោរ និង​ប្រមាថ​មាក់ងាយ​អ្នក​យក​ព័ត៌មាន​​​យ៉ាង​ចាស់​ដៃ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​នឹង​នារី​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-4535 ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​៣០​ម៉ែត្រ ដោយ​មិន​បន្ថយល្បឿន ខណៈនោះ​ស្រាប់តែ​មាន​បុរស​បី​នាក់​បាន​ជិះ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-7443 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​គ្នា ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​នោះ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​បី​នាក់​ដួល​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ៕

2

​​

Related Articles

Back to top button
Close
Close