ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ​នេះ​ នឹង​មាន​ទូក​ចូលរួម​ប្រកួត​សរុប​ចំនួន​ ៣៣៨​ទូក​មក​ពី​បណ្តារាជធានី-ខេត្ត

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ឯកឧត្តម​ ឈិន កេតនា​ អនុប្រធានអចិន្ត្រៃយ៍ ​និង​ជា​អគ្គលេខាធិការ​ គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​-អន្តរជាតិ​បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំអន្តរក្រសួង​«ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣» ​ថា​សម្រាប់​ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះខែ ​អកអំបុក​ ឆ្នាំ២០២៣​ នេះ​នឹង​មាន​ទូក​ចូល​រួម​ប្រណាំងប្រជែងសរុប ៣៣៨​ទូក​មក​ពី​បណ្តារាជធានី-ខេត្ត។​

ឯកឧត្តម​ក៏​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ចំពោះ​គណៈកម្មការ​តាម​ផ្នែក​នីមួយៗ​ នឹង​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ឱ្យ​ទទួល​បាន​ជោគជ័យ​ ដូច​ដែល​នា​ពេល​ថ្មីៗ​នេះ​គឺ​ទទួល​បាន​ជោគជ័យ​លើការ​រៀបចំ​ទិវា​បុណ្យឯករាជជាតិ​០៩ វិច្ឆិកា​ ខួប​ទី៧០​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

គួរបញ្ជាក់​ថា ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣៕​

 

Related Articles

Back to top button
Close
Close