ក្រសួង​សុខា​ភិបាល​ប្រកាស​អាសន្ន​ ពី​ជម្ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​

ភ្នំ​ពេញ៖ ក្រសួង​សុខាភិបាល​​​កម្ពុជា​​ បាន​​ធ្វើ​​កា​រ​​ប្រកាស​​ជា​​សាធារណៈ ​នា​ថ្ងៃ​ទី២៦ កុម្ភៈ ២០១៣​ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ ឲ្យ​ពលរដ្ឋ ​​មាន​ការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ចំពោះ​ជម្ងឺ​គ្រុន​ផ្ដា​សាយ​បក្សី  ឬ  (H5N1) ដោយ​ប្រជាពលរដ្ឋត្រូវតែប្រុង ប្រយ័ត្នចំពោះការប៉ះពាល់បក្សីងាប់។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ ដែល​ប៉ះពាល់​បក្សី ត្រូវ​តែ​លាង​សម្អាត​ដៃ នឹង សាប៊ូ ហើយ​នៅ​ពេល​ដែល​សង្ស័យ​ថា មាន​ជំងឺ​ផ្តា​សាយ​បក្សី ត្រូវ​ប្រញាប់​ប្រញាល់ ​បញ្ជូន​កូន​ចៅ ទៅ​មន្ទីរ ពេទ្យ។

គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ខែ មករា ដើម​ឆ្នាំ ២០១៣ នេះ ត្រូវ​បាន​គេ​រកឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​ចំនួន ៧​នាក់​ហើយ ដោយ​សារ​មេរោគ  H5N1 ៕

backyard-culling

Related Articles

Back to top button
Close
Close