បុរសវ័យចំណាសម្នាក់ប្រឹងរួមរ័កគ្នាខ្លាំងពេករហូតដាច់ខ្យល់​​ស្លាប់

សារព័ត៌មាន​​ Cambodia News/

ព្រែវែង (២០ តុលា ២០១៥) ៖ កាល​ពី​ថ្ងៃទី១៩ ខែតុលា ​​មាន​បុរសវ័យចំណាសម្នាក់ បានដេកដួលស្លាប់ នៅលើភ្លឺប្រឡាយ នៅចំណុច លើភ្លឺប្រឡាយ ជិតភូមិអង្គរទ្រេត ភូមិស្វាយអន្ទរ ២ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ហើយប្រជាពលរដ្ឋ បានប្រាប់ដល់សមត្ថកិច្ចមកពិនិត្យ និងបានសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីរួមរ័កគ្នាខ្លាំងពេក រហូតអស់កម្លាំង ដាច់ខ្យល់ស្លាប់តែម្ដង ។

សមត្ថកិច្ចបញ្ជាក់ថា បុរសរងគ្រោះ ឈ្មោះ ឡេ វ៉ាន់ថន ភេទប្រុស អាយុ៥៩ឆ្នាំ​  ក្រោយការស្រាវជ្រាវ និងពិនិត្យ​នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញថ្នាំមួយគ្រាប់ ប្រភេទC400 (អាចជាថ្នាំជំនួយកម្លាំង) ។

ហើយ​លើ​ដងខ្លួនមិនមានស្លាកស្នាមអ្វីទាំងអស់ ប៉ុន្តែនៅចុងលិង្គមានប្រឡាក់ជាប់ទឹកកាម ​តាមការសន្និដ្ឋាន របស់​គ្រូពេទ្យជំនាញ គឺមកពីរួមភេទ ដោយហួសកម្លាំង មានប្រើថ្នាំជំនួយ និងដោយមានវ័យចំណាស់ផងនោះ ក៏ដាច់ខ្យល់ស្លាប់តែម្ដង៕

Capture

 

 

 

 

 

Related Articles

Back to top button
Close
Close