ស្ដ្រីម្នាក់ត្រូវបុរស អនាគតជាប្ដី ចាក់ និងវាយខ្វេះភ្នែក
ភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ស្ដ្រីម្នាក់ត្រូវបានបុរសអនាគតជាប្ដី របស់ខ្លួន ចាក់និងវាយ ព្រមទាំងយក ដៃខ្វេះភ្នែករង របួសយ៉ាងទំហំ ត្រូវបានសាច់ញាតិ និងក្រុម គ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែតភ្លាមៗ។
ខណៈដែលស្ដ្រីរងគ្រោះ រួមជាមួយ ឪពុកម្ដាយបងប្អូន និងជនបង្ក ជាអនាគត ប្ដី ទី២នោះ កំពុងពិភាក្សាគ្នារឿងរៀបចំពិធី សែនព្រេន ស្រាប់តែមានជម្លោះពាក្យសំដី ជាមួយគ្នាកើតឡើង ។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅផ្ទះកើតហេតុខាង លើ មានពិធីជួប ជុំពិភាក្សា មួយ ចំពោះការ រកថ្ងៃដ៏ល្អ សម្រាប់រៀបចំពិធីសែនព្រេន រវាងស្ដ្រីរងគ្រោះឈ្មោះសៅ ស៊ីណា អាយុ ៣៤ឆ្នាំ ជាស្ដ្រីមេម៉ាយ និងជនបង្ក ឈ្មោះ សឿង សុផាន អាយុ៣៤ឆ្នាំ មានមុខរបរជាភ្នាក់ងារសំអាត និងថែរក្សាអង្គភាពសាខាអូរបែកក្អម មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៥ ក្រុមទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើត ភូមិថ្លុកមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប៉ុន្ដែពេលកំពុងពិភាក្សាគ្នានោះ ក៏មានជម្លោះពាក្យសំដីកើតឡើង ។
អាជ្ញាធរមូលដ្ឋាន បានបន្ដថា នៅពេលដែលជនបង្កបានប្រើពាក្យសំដី គំរោះគំរើយទៅលើអនាគតឪពុកម្ដាយក្មេក ស្រាប់តែស្ដ្រីរងគ្រោះស្ដីឱ្យថា ប្ដីរបស់គេមុន មិនដែលមានពាក្យសំដីគំរោះគំរើយយ៉ាងដូច្នេះឡើយ ។ ដោយសារតែខឹងនិងការស្ដីឱ្យ ពីភាគីស្ដ្រីរងគ្រោះនោះ ជនបង្កបានប្រែគំនិត ដោយប៉ងសម្លាប់ អនាគតប្រពន្ធរបស់ខ្លួន ។
តាមការដកស្រង់សំដីសាច់ញាតិជនរងគ្រោះបានឱ្យដឹងទៀតថា ខណៈដែលស្ដ្រីរងគ្រោះកំពុងធ្វើ សក់តែម្នាក់ឯង នៅក្នុងបន្ទប់ ជនបង្កបានចូលទៅដាល់ជាច្រើនដៃ បណ្ដាលឱ្យស្ដ្រីរងគ្រោះសន្លប់ រួចហើយក៏បានអូសយកទៅដាក់លើពូក ហើយទាញកាំបិតចុះស្រួចចាក់ចំបំពង់ក ចំនួន៣កាំបិត ដោយជាប់កាំបិតនៅនឹងកទៀតផង ។
ក្រោយពី ប្រព្រឹត្ដសកម្មភាព ជនបង្កបានចេញមកក្រៅ ប្រុងរត់គេច ខ្លួន ប៉ុន្ដែភ្លាមៗ ស្ដ្រីរងគ្រោះបានដឹងខ្លួនទាំងឈាមដាប ក៏លូនចេញពីបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង ហើយក្រុមគ្រួសារទាំងមូល បានចាប់ខ្លួនជនបង្កប៉ុន្ដែដោយសារតែវីវក់ភ័យ ហើយរវល់ ដឹកបញ្ជូនស្ដ្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ បណ្ដាលឱ្យជនបង្ករូបនេះរត់គេចខ្លួនបាត់ទៅ ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រីឯជនបង្កស្ថិតក្រោមការប្រមាញ់របស់សមត្ថកិច្ច បន្ទាប់ពីសាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ៕