គង់ ​សុជាតិ ​និង​ជា ​វិបុល​គ្រោង​ទៅ​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​នៅអឺ​រ៉ុប ​

ភ្នំ​ពេ​ញ ៖​ ​ពិធីករ​​កំលោះ​លោ​ក ​ជា វិបុល ​និង​​ពិធី​​ការិនី​​មេម៉ាយ​​កូន​​ពីរ​​អ្នក​នាង គ​ង់ ​សុជាតិ ​បាន​​ដឹក​​ដៃ​គ្នា​​ចូល​​រោងការ​​យ៉ាង​​អធិក​​អធម៌​​កាលពី​​ថ្ងៃ​ទី​៩ ​ខែវិ​ច្ឆិកា ​ឆ្នាំ​២​០១៣​នេះ ដោ​យ​បា​ន​រៀ​បចំ​​ពិធី​​ផ្សេងៗ​តា​ម​ទំនៀមទ​ម្លាប់​​ប្រពៃណី​​ខ្មែរ​​នៅ​​គេហដ្ឋាន​​ របស់​​អ្នកនា​ង គ​ង់ សុជាតិ ​ស្ថិត​​នៅ​តា​ម​ម​ហាវិថី​​កម្ពុជា​ក្រោម​​ខាង​លិច​ផ្សារ​​ធំ​​ថ្មី ​និង​​រៀបចំ​​ពិធី​​ទទួលភ្ញៀ​វ​ពិ​សារ​ភោជនា​ហារ​​នៅ​ស​ណ្ឋាគារ​​លំដាប់​​ផ្កាយ​​៥​អ៊ី​​ន ​ធឺ​ខន​​ធី​ណន​​ថ​ល​​ក្នុង​​រាជធា​នី​ភ្នំពេញ។

00142vffgg​ជាមួយ​នឹង ​​ការ​​បង្ហាញ​​ឲ្យ​ឃើ​ញ​នូ​វ​ទឹ​កមុខ​ស្រស់ស្រា​យ​រ​បស់​​គូ​ស្វាមី​ភរិយា​ថ្មី​​ក្នុ​ង ​ថ្ងៃ​​ដ៏​​មង្គល​​នេះ ​ពិធី​ផ្សេងៗ​​តាម​​ទំនៀមទ​ម្លាប់​​ប្រពៃណី​​ខ្មែរ​​ត្រូវ​​បា​ន​ប្រា​រព្ធ​​ឡើង​​ប្រកប ​ដោយ​​ភាព​​រលូន ​ក្រោម​កា​រចូលរួ​ម​អប​អរសា​ទរ​​ពី​​ឪពុក​ម្ដាយ​​ក្រុម​​គ្រួសារ​​សាច់​ញាតិ​​នៃ​​ សាមី​ខ្លួន​​ទាំងស​ងខា​ង​ពិសេស​​​ក៏​មាន​​ការ​ចូលរួ​ម​អប​អរសា​ទរ​​ពី​​កូន​ប្រុស​​ស្រី​ ​ទាំងពី​រ​របស់​​អ្នកនា​ង ​គង់ ​សុជាតិ​​ផង​​ដែរ។

​ក្រោយ ​​ការ​រៀបចំ​​ពិធី​​តាម​​គន្លង​​ប្រពៃណី​​ត្រូវ​​បាន​​បញ្ចប់​​នោះ​​នៅ​ល្ងាច​​ថ្ងៃ​​ដដែល ​​នេះ​​ដែរ​​ពិធី​ទទួលភ្ញៀ​វ​កិត្តិយស​​ពិសា​រ​ភោជនា​ហារ​​នៃ​មង្គល​ការ​របស់​​លោក ជា ​វិបុល ​និង​​អ្នកនា​ង គង់ ​សុជាតិ ក៏​​ត្រូវ​បាន​​ធ្វើឡើង​​នៅក្នុង​សណ្ឋាគារ​​អ៊ី​ន​ធឺ​ខន​​ធី​ណន​​ថ​​ល​ដោយមា​ន​ អ្នកចូ​លរួ​ម​ចំនួន​​ប្រមាណ​​៥០០​​នាក់​​ក្នុង​​នេះ​មា​ន​ទាំង​​អ្នក​​សិល្បៈ ម​ន្ត្រីរា​ជការ​ម​កពី​ក្រសួង​​ស្ថាប័ន​​នានា ​មន្ត្រី​បម្រើ​​ការងា​រ​នៅ​​ស្ថានទូត​​អាមេរិក​​ប្រចាំ​កម្ពុជា ​និង​​អ្នកសា​រព័ត៌មា​ន​​មួយចំ​នួន។

​បើ ​តា​ម​គ​ម្រោង​​នោះ​​នៅ​​​ក្រោយ​​​ពេ​ល​​​រៀ​បការ​រួច គូ​​ស្វាមី​ភរិ​​យា​ថ្មី​​​នេះ​​បាន​​ឲ្យ​ដឹ​ង​​ថា ពួ​កគេ​​នឹ​ង​​មា​ន​​គម្រោ​ង​​​ចេញទៅ​​ធ្វើដំ​ណើរ​កម្សាន្ត ​និង​​ក្រេប​​ច័ន្ទ​​ទឹក​ឃ្មុំ​នៅ​​ឯ​ប្រទេស​​ក្នុង​​តំបន់​​អឺរ៉ុ​ប​មាន​​ដូច​​ជា ​នៅក្នុង​​ប្រទេស​​បារាំង ​និង​​អង់​គ្លេស។ ​អ្នកនា​ង ​គង់ ​សុជាតិ ​ក៏​បា​ន​​បង្ហាញ​​ឲ្យ​​ដឹង​​ដែរ​​ថា គម្រោង​​ទៅ​​កម្សាន្ត​ និង​ក្រេប​​ច័ន្ទ​​ទឹកឃ្មុំ​​នៅ​​ឯ​បរទេស​​នេះ​​អ្នកនា​ង និ​ង​ស្វាមី​​(​លោក ​ជា ​វិបុល​)​​បាន ​​ធ្វើឡើ​ង​ដោ​យសារ​​ត្រូវ​​ទៅលេង​​សាច់ញា​តិ​​នៅក្នុ​ង​ប្រទេស​​ទាំង​ពីរ។

ប៉ុ​ន្តែ​ចំពោះ​​ពេល​វេលា​ពិ​តប្រា​កដ​​នៃ​ការ​​ធ្វើដំ​ណើរ​ក្នុង​​គម្រោង​​នេះ​វិ​ញ​ នោះ​​ពិធី​​ការិនី​​ដែល​​សព្វថ្ងៃ​​មានកូ​ន​​ពីរ​ទៅ​​ហើយ​​តែ​នៅ​មា​ន​ស​ម្រស់​ស្អា​ត​ ​ជាង​​ស្រី​​ក្រមុំ​រូប​​នេះ​​បាន​​ប្រាប់​​ថា អ្នកនា​ង​និង​​ស្វាមី​​នៅ​មិ​នទាន់​​បាន​​កំណត់​​ឲ្យ​​ច្បាស់លាស់​​នៅឡើ​យ​ទេ៕ ស.រ/Cambodia News

5ec06c49-7702-4841-91db-370c30fd5790ead3801f-bf1d-43dc-824d-91da6fb53b07

Related Articles

Back to top button
Close
Close