ឯកឧត្តម គី សុខគីម៖ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នឹងជំរុញការអភិវឌ្ឍជំនាញឱ្យស្របតាមតម្រូវការឧស្សាហកម្ម

Cambodia News

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ស្តីពី «ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយវិស័យឧស្សាហកម្ម» នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សណ្ឋាគារ Fairfield by Marriott Phnom Penh ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្ល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ក្នុងឱកាសនោះ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានថ្លែងមតិស្វាគមន៍ និងសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងតំណាងសហព័ន្ធ សមាគម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ឯកឧត្តម គី សុខគីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការជំរុញការអភិវឌ្ឍជំនាញនៅកម្ពុជា និងការអនុវត្តកម្មវិធីនានារបស់មូលនិធិអភិវឌ្ឍន៍ជំនាញប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានបណ្ដុះបណ្ដាល និងដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម។

កម្មវិធីនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ ការបង្កើនផលិតភាពការងារ និងការកសាងមូលធនមនុស្ស ដើម្បីរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់កម្ពុជាប្រកបដោយចីរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close