រថ​យន្ត​មួយ​គ្រឿង​ បើក​បុក​ម៉ូតូ​ពីរ​គ្រឿង ​ស្លាប់​២នា​ក់ ​របួស​ធ្ងន់​៣នា​ក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃទី​១៩ ខែ​កុម្ភៈ ​បុរស​ពីរ​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ង​រ ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ឌុប​គ្នា ហើយ​ត្រូវ​រថយន្ត​​​បើក​បុក​ពេញទំហឹង នៅ​ចំណុច​មុខ​អគ្គបញ្ជាការ​កងទ័ព ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មួយ​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-4903 ជិះ​គ្នា​ពីរ​នាក់ និង​មួយ​គ្រឿង​ទៀត ម៉ាក​គ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1AJ-6781 ជិះ​គ្នា​ពីរ​នាក់​ដូចគ្នា និង​បាន​ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ទិស​គ្នា ខណៈ​ជិះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក KIAvitor ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-3730 ជិះ​ដោយ​បុរស​ពីរ​នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បញ្ច្រាស​ទិស​គ្នា​ជាមួយ​ម៉ូតូ ពេលនោះ​រថយន្ត​បង្កហេតុ​បាន​រេ​ចង្កូត​ទៅ​បុក​​ម៉ូតូ​ពីរ​គ្រឿង​​ ពេញទំហឹង​ ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់​បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ចំណែក​ឯ​៣​នាក់​ផ្សេងទៀត ត្រូវ​រង​របួស​ធ្ងន់​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។
​ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ឃាត់ខ្លួន​​​​​អ្នកបើកបរ​រថយន្ត​ បង្កហេតុ ​។ ចំណែក​ឯ​ម៉ូតូ​របស់​ជនរងគ្រោះ និង​រថយន្ត​បង្កហេតុ​ ​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ហេង នាង​

art2.1art2.4

Related Articles

Back to top button
Close
Close