ឃាត់​គោ​ ២២​ក្បាល​ទុកទា​រ​លុយ​២.០០០​ដុល្លារ​

ភ្នំពេញ​ ៖​ កាលពី​ វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨​ ខែ​ កុម្ភៈ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ ជ័យ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់​ដី​ ឡូត៍​ម្នាក់​ទាំង​យប់​ ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​ ភូមិ​ ត្មាត​ពង​ សង្កាត់​បឹង​ធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ ប្ដឹង​ថា​បាន​ចាប់​គោ​ពួក​គាត់​ចំនួន​២២​ ក្បាល​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់​២​ពាន់​ដុល្លារ។

លោក​គិត​ សុ​ផា​ អភិបាល​ខណ្ឌ​ពោធិ៍​ សែន​ជ័យ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​មាន​ម្ចាស់​គោ​៨​គ្រួសារ​ រស់នៅ​ ភូមិ​ព្រៃ​ពពេល​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គ​ ស្នួល​ ខេត្ដកណ្ដាល​ បាន​មក​ប្ដឹង​លោក​ថា​ ម្ចាស់​ដី​ឡូត៍​ឈ្មោះ​ឡៅ​ តុង​ ភេទ​ប្រុស​ អាយុ​ជាង​៤០​ឆ្នាំ​ មានមុខរ​បរជា​ទាហាន​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​បាន​ឃាត់​ ទុក​គោ​របស់​ពួក​គាត់​ចំនួន​២២​ក្បាល​ និង​បាន​ជំរិត​ទារ​លុយ​២​ពាន់​ដុល្លារ​ជា​ថ្នូរ​ នឹង​ការ​ដោះ​លែង​ ។​

ដោយ​ឮ​ដូច្នេះ​ លោក​ក៏​ប្រាប់​ទៅ​នគរបាល​ខណ្ឌ​ឱ្យទៅ​ជួយ​ អន្ដរាគមន៍​ ហើយ​ភ្លាម​នោះ​នគរបាល​ ប៉ុស្ដិ៍​និង​ខណ្ឌ​បាន​សហការ​គ្នា​ទៅ​ដល់​ដី​ ឡូ​តិ៍​ដែល​ឈ្មោះ​ឡៅ​ តុង​ ឃាត់​គោ​២២​ ក្បាល​នេះ​ទុក​ ហើយ​នគរបាល​បាន​ជួយ​ អន្ដរាគមន៍​ដោយ​បាន​និយាយ​ចរចា​ជាមួយ​ ម្ចាស់​ដី​ឡូត៍​សុំ​ឱ្យ​ប្រគល់​គោ​ជូន​ប្រជា​ពល​ រដ្ឋ​វិញ​ តែ​ម្ចាស់​ដី​ឡូត៍​នោះ​មិន​ព្រម​ ។​ ទោះបីជា​សមត្ថកិច្ច​ខំ​និយាយ​យ៉ាងណា​ក៏​ នៅ​តែ​មិន​យល់ព្រម​ទើប​ពេល​នោះ​កម្លាំង​ សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ទើប​ម្ចាស់​ដី​ឡូត៍​ ព្រម​ប្រគល់​គោ​ទៅ​ឱ្យ​ម្ចាស់​គេ​វិញ​ ហើយ​សុំ​តែ​រួចខ្លួន​ប៉ុណ្ណោះ​ ។​

បច្ចុប្បន្ន​ម្ចាស់​ដី​ឡូត៍​ឈ្មោះ​ឡៅ ​ តុង​ ត្រូវ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕ ហេង នាង​

dsc09818

Related Articles

Back to top button
Close
Close