សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបគ្រោងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
សហរដ្ឋ អាម៉េរិក និងសហគមន៍អឺរ៉ុបកំពុងព្យាយាមបង្កើតនៅសម្ព័ន្ធភាពពាណិជ្ជកម្មសេរី ដ៏ធំជាងគេនៅក្នុងពិភពលោក ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនៃវិបត្តិសេដ្ឋកិច្ច។
ការពិភាក្សា ស្ដីពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីនេះគ្រោងនឹងចាប់ផ្ដើមពិភាក្សានៅក្នុងខែ មិថុនា ក្នុងការលុបចោលនូវរបាំងពាណិជ្ជកម្មមួយចំនួន និងលប់ចោលអត្រាពន្ធនាំចូល ព្រមទាំងការជំរុញការវិនិយោគ។
របាយការណ៍ រួមរវាងសហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិក វាយតម្លៃថា កិច្ចព្រមព្រៀងនេះនឹងជំរុញកំណើនសេដ្ឋកិច្ចដល់បណ្ដាប្រទេសដែល ពាក់ព័ន្ធក្នុងចំនួនទឹកប្រាក់១០ពាន់លានដុល្លារ។
លោក Fabien Zuleeg ប្រធានអ្នកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលគោលនយោ បាយសហគមន៍អឺរ៉ុប មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះអាចនឹងធ្វើឲ្យមានការរស់ឡើងវិញនូវសេដ្ឋកិច្ច នៃតំបន់សងខាងមហាសមុទ្រអាត្លង់ទិច៕ (Radio Australia)