ផ្តើម​វាស់​វែង​ រៀប​ចំ​សាង​សង់​រូប​សំណាក​សម្តេចតា​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ​កុម្ភៈ ២០១៣នេះ​ ក្រុម​អ្នកជំនាញ អាជ្ញាធរ ព្រមទាំង​តាអាច្ចារ្យ បាន​ចុះ​វាស់វែង គូ​សវាង និង​ដាំ​បង្គោល នៅ​កន្លែង​រៀបចំ​សាងសង់​រូបសំណាក សម្តេច​ព្រះមហាវីរក្សត្រ សម្តេចឪ សម្តេច​តា​ នៅ​លើ​សួនច្បារ ជិត​ដើម​ពោធិ៍ ខាងកើត​វិមានឯករាជ្យ​។​

ការចុះអនុវត្ត​ការងារ​ជាក់ស្តែង​នេះ បាន​ធ្វើឡើង ក្រោយពី​អនុគណៈកម្មការ​ទទួល​បន្ទុក​ព័ត៌មាន​ផ្សព្វផ្សាយ និង​សាងសង់​ព្រះ​បរម​រូប​សម្តេច​​ព្រះ នរោត្តម សីហនុ បានបញ្ចប់​ការពិភាក្សា​អំពី​គម្រោង​សាងសង់ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។

លោក ទិត សុធា សមាជិក​អនុគណៈកម្មការ​ព័ត៌មាន​ផ្សព្វផ្សាយ និង​សាងសង់​ព្រះ​បរម​រូប​សម្តេច​ព្រះ​មហា​វីរក្សត្រ បានឲ្យដឹងថា រាជរដ្ឋា​ភិបាល មានបំណង ចង់​អោយ​ក្រុមហ៊ុន សិលា ដែល​ទទួលបន្ទុក​ការសាងសង់ សំរេច​បាន​ស្តូប​ព្រះ​បរម​រូប​សម្តេច​តា ចប់​នៅមុន​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​រាជរដ្ឋាភិបាល​អាច​រៀប​ចំការ​សម្ពោធ​ស្តូប​ព្រះ​បរម​រូបនេះ នៅ​ចំ​ថ្ងៃ​ប្រសូត្រ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ គឺ​ថ្ងៃ​ទី​៣១ តុលា​។

យ៉ាងណាក៏ដោយ មន្ត្រី​រាជរដ្ឋាភិបាល មិន​បាន​បញ្ជាក់​អំពី​តម្លៃ​សំណង់​ព្រះ​បរម​រូប​នេះ​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា រាជរដ្ឋាភិបាល ជា​អ្នកទទួលបន្ទុក​លើ​ការសាងសង់​នេះ​៕

KHM Cambodia King Sihanouk procession at Independent Monument_Sovannara32

Related Articles

Back to top button
Close
Close