ដោយ​ភ្លើងប្រចណ្ឌបុរស​ម្នាក់​បាញ់សម្លាប់​គូរ​ដណ្តឹង​រួច​រត់​គេចខ្លួនបាត់

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាញ់​គូរ​ដណ្តឹង​របស់ខ្លួន ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ខណដែល​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។ ករណីនេះ​អាច​កើតឡើង​ដោយសារតែ​ភ្លើង​ប្រចណ្ឌ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានលឺ​សម្លេង​ស្រែក​ឆោឡោ ហើយ​ឃើញ​បុរស ដែលជា​គូរ​ដណ្តឹង​របស់​នារីរ​ង​គ្រោះ​បាន​បី​នារី​រងគ្រោះ​ដោយ​សភាព​ហូរឈាម​ស្រោច​ពេញ​ខ្លួន​មិនដឹងថា មានរឿង​អ្វី​នោះទេ​។​

​ភ្លាមៗ​នោះ​អ្នកជិតខាង បាន​ជួយ​ដឹក​នារី​រងគ្រោះ​យកទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​។ ប៉ុន្តែ​ខណនោះ​អ្នករស់នៅ​ជិតខាង​ក៏​មិនដឹងថា ជនរងគ្រោះ​រងរបួស​ដោយសារ​អ្វី​នោះដែរ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពេទ្យ​ដឹក​ទៅដល់​មន្ទីរពេទ្យ​ទើបបាន​ដឹងថា ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ តែ​ជា​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក នារី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ ភ្លាមៗ​បុរស​ដែលជា​សង្សារ ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង ៕

Related Articles

Back to top button
Close
Close