ពល​រដ្ឋ​ឥណ្ឌូណេស៊ី​៥ម៉ឺន​នាក់​គ្មាន​ផ្ទះ​ជ្រក​កោន​ដោយ​សារ​ទឹក​ជំន់​

នៅ ​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន​មនុស្ស​អត់​ផ្ទះ​ សម្បែង​ជ្រក​កោន​ដោយ​សារ​ទឹក​ ជំនន់​នៅ​ក្នុង​ក្រុង​ហ្សាការតា​បាន​កើន​ឡើង​ដល់​៥ម៉ឺន​នាក់​ហើយ។

អាកាស ​ធាតុ​ធម្មតា​អំណោយ​ផល​ល្អ​កាល​ពី​ចុង​សប្ដាហ៍​បាន​ជួយ​ឲ្យ​ ក្រុង​ហ្សាការតា​អាច​មាន​ការ​ប្រសើរ​ឡើង​នៅ​តាម​កន្លែង​មួយ​ចំនួន​ក្នុង​ ក្រុង ប៉ុន្ដែ​នៅ​តែ​មាន​កន្លែង​ច្រើន​ទៀត​ដែល​ទឹក​នៅ​ជន់​លិច​នៅឡើយ។

កាល ​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ចំនួន​ពល​រដ្ឋ​ឥណ្ឌូណេស៊ី​ដែល​ពឹង​ផ្អែក​លើ​កន្លែង​ជ្រក​កោន​បណ្ដោះ​អាសន្ន​ មាន​ប្រមាណ​២ម៉ឺននាក់​ ប៉ុន្ដែ​ឥឡូវ​នេះ​មាន មនុស្ស​៥ម៉ឺន​នាក់​គ្មាន​ផ្ទះ​សម្បែង​ជ្រក​កោន។

អាជ្ញាធរ ​បាន​បញ្ជាក់​ថា មាន​មនុស្ស​២០នាក់​បាន​ស្លាប់​នៅក្នុង​ព្រឹត្ដិការណ៍​ទឹក​ជំនន់​នេះ ក្នុង​នោះ​រួម​មាន​ទារិកា​ និង​កុមារា​តូច​ម្នាក់​ផង។

នៅ​ក្នុង​ខណៈ​ ពេល​ដែល​ពល​រដ្ឋ​មួយ​ចំនួន​អាច​មាន​លទ្ធភាព​ចាប់​ផ្ដើម​ធ្វើ​ការ​បោស​សម្អាត និង​ជួស​ជុល​បិទ​កន្លែង​បែក​ធ្លាយ​ទឹក ការិយាល័យ​ឧតុនិយម​ឥណ្ឌូណេស៊ី​កំពុង​ធ្វើ​ការ​ព្យាករ​ថា ភ្លៀង​ធំ​នឹង​ធ្លាក់​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ ហើយ​ភ្លៀង​នឹង​បន្ដ​ធ្លាក់​រហូត​ចូល​ដល់​ដើម​ខែ​កុម្ភៈ។

ទឹក​ជំនន់​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពល​រដ្ឋ​២សែន ៥ម៉ឺននាក់​រួច​ទៅ​ហើយ ហើយ​អាជ្ញាធ​និយាយថា ពួកគេ​ត្រៀម​ខ្លួន​រួច​រាល់ហើយ ក្នុង​ការ​ជម្លៀស​ពល​រដ្ឋ​រាប់​សែន​នាក់​ចេញ​ប្រសិន​បើ​ស្ថាន​ការណ៍​ចាំ​ បាច់៕ (Radio Australia)

Related Articles

Back to top button
Close
Close