ឈិន ​សុ​ធារី​ មិន​លាត​ត្រ​ដាង​រឿងស្នេហា​ជាលើក​​ទីពីរ

ក្រោយ​ពី​បាក់​បែក​ស្នេហា​ជា​មួយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ថៅ​កែ​ល​ក់​ឡាន​មួយ​រយះ​មក​នោះ​តារា​ចម្រៀង​ និង​ជា​អតីត​ពិ​ធី​ការិ​នី​រាង​តូច​ច្រឡឹង​ នាង​ ឈិន​ សុ​ធា​រី ​បាន​តាំង​ចិត្ត​ថា ​ប្រសិន​បើ​នាង​មាន​ស្នេហា​ជា​លើក​ទី​២​នោះ​ នាង​នឹង​មិន​លាត​ត្រ​ដាង​ជា​សា​ធារ​ណះ​ឡើយ។​

017ការ​អះ​អាង​បែប​នេះ​របស់​តារា​ចម្រៀង​ដ៏​តូច​ល្អិត​រូប​នេះ​ត្រូវ​បាន​គេ​យល់​ថា​ នាង​ប្រហែល​ជា​នាង​ខ្លាច​រអាល​ទៅ​នឹង​ពាក្យ​ដែល​គេ​និយាយ​ពី​រឿង​ស្នេហា​របស់​នាង​ ខណះ​ពេល​ដែល​ស្នេហា​គ្រា​ដំបូង​ដែល​នាង​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា​នឹង​បាន​ក្រាប​ផ្ទឹម​ការ​ជាផ្លូ​វ​ការ​នោះ​បាន​ឈាន​ដល់​ផ្លូវ​បំបែក​ដោយ​មិន​នឹក​ស្មាន​ដល់​។​

​ភាព​បរាជ័យ​ស្នេហ៍​គ្រា​ដំបូង​របស់​នាង​អាច​ចាត់​ទុក​ថា​ជា​មេរៀន​ដ៏​ជូរ​ចត់​មួយ​ដែល​នាង​គិត​​ថា​ មិន​ចង់​លាតត្រ​ដាង​ស្នេហា​ជា​លើក​ទី​២​ជា​សារ​ធា​រណះឡើ​យ​ ព្រោះ​ខ្លាច​ជួប​រឿង​ដូច​ពេល​នេះ។​

ឈិន សុធារី បាន​អះអាង​ថា​ រហូត​មក​ដល់​ពេលនេះ​នាង​មិន​​ទាន់​​នឹក​​នា​​ស្នេហា​​ថ្មី​​នៅ​​ឡើយ​​ទេ​ ​ក្រោយ​ពេល​ដែល​នាង​ទើប​តែ​បែក​បាក់​ស្នេហ៍​មក​នេះ។​

នាង​និយាយ​ថា​ នា​ង​នៅ​​មិ​ន​​ទាន់​​គិត​​គូរ​​រឿង​​បេះ​​ដូង​​​​សារ​ជាថ្មី​​ឡើយ​​ក្នុង​​រយៈ​​​ពេល​​នេះ​​ ដើម្បី​​កុំ​​ឲ្យ​​ម្នា​ក់​​ៗ​យល់​​ថា​​ នាង​​បែក​​ម្នាក់​​ចាប់​​ម្នាក់​​ទៀត​ ក្នុង​​អំឡុង​​ពេល​​ដែល​​មាន​​​គម្លាត​​ពី​គ្នា​​មិន​​ឆ្ងាយ​នោះ​​​។ ​តារា​រូប​នេះ​​​​អះ​​អាង​​ដោយ​​ខ្លី​​ថា ​«​មិន​​ទាន់​​គិត​​ទេ​ ចាំ​​មើល​​ពេល​​ណា​​ពេល​​ហ្នឹង​​​ទៅ​​»។​

បើទោះបីជាការអះអាងបែបនេះ​របស់​នាងក៍ដោយ ក៍ប៉ុន្តែមជ្ឈដ្ឋានមួយចំនួននៅតែជឿ​ថា បើក្រឡែកមើលរូបសម្រស់របស់​នាង​​ស្រស់​ស្អាត​យ៉ាង​នេះ​ទៅ​ហើយ មិន​អាច​មិន​មាន​អ្នក​ស្អំ​បេះ​ដូង​នោះ​ឡើយ​។ ​

ប៉ុន្តែផ្ទុយពីការគិតដូច្នេះ ឈិន សុធារី បានបញ្ជាក់ដោយខ្លី​ថា ​​រឿងនេះ​ជឿ​ឬ​មិន​ជឿ ទុក​ឲ្យ​មហាជន​ជា​អ្នក​កំណត់​ចុះ ប៉ុន្តែ​សម្រាប់​នាង ​បើ​ទោះ​ជា​មាន​ស្នេហាថ្មី ក៏​ប្រហែល​ជា​មិន​​បើក​កកាយ​ ឲ្យ​មាន​ការ​ដឹង​ឮ​ជា​សាធារណៈ​ជា​លើក​ទី​២​នោះ​ដែរ​។​

 

បើករំលឹកពីអតីតកាលរបស់នាងឈិន​ សុធារី វិញគឺអាចចាត់ទុកថា តារាចម្រៀងរូបនេះហាក់​បរាជ័យ​ផ្ទួន​ៗទាំងជីវិតក្នុងវិថីសិល្បះ និងស្នេហា​ ក្រោយ​ពេល​នាង​ប្រកាស​ដក​ខ្លួន​ពី​​អាជីព​ជា​ពិធីការិនី ​ដើម្បី​បន្ទំ​សាច់​ត្រៀមចូលរោង​ការ តែ​បែរ​ជា​រំលាយ​​គម្រោង​នោះ​​ដោយ​ស្ងាត់ៗទៅវិញ​។

ការសម្រេចចិត្តដកខ្លួនថយពីវិស័យសិល្បះទាំងតក់ក្រហល់របស់នាងគឺជាការ​រំពឹងទុកមួយ​ថា ការ​លា​ឈប់​របស់​នាង នឹង​រុញ​ឲ្យ​នាង​ទទួល​បាន​សំណាង​មាន​គ្រួសារ ហើយ​មាន​សុភមង្គលក្នុងគំនរទ្រព្យសម្បត្តិ​។ ប៉ុន្តែអ្វីៗមិនអាចស្មានដល់ឡើយ ក្រោយពេលអ្វីដែលនាងរំពឹងទុកបានក្លាយ​ជា​ខ្យល់ បន្ទាប់​​អតីត​គូ​ដណ្ដឹង​របស់​នាង​​ដែល​គេ​ស្គាល់​ថាជា​ថៅកែ​លក់​ឡាន​ចេះ​តែ​ពន្យារ​ពេល​រៀប​ការពី​មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត ធ្វើឲ្យនាងរង់ចាំឡើងអស់ខ្យល់ទៅហើយនោះ។

បើទោះជាមានលេចលឺនូវព័ត៌មានពីការបាក់បែកស្នេហ៍ក៍ដោយ ប៉ុន្តែតារាចម្រៀងរូបនេះនៅតែព្យាយាមច្រាន​ចោល​នូវ​ព័ត៌មាន​បែក​បាក់​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ​ក្នុង​ពេល​ដែល​គេ​សង្ស័យ​ថា ដាច់​ដោច​គ្នា​បាត់​ទៅ​ហើយ តាំង​ពី​នាង​ប្រកាស​លក់​ផ្ទះ​​នៅ​ម្ដុំ​រង្វង់​មូល​ទួល​គោក បែប​តក់​ក្រហល់នោះ​។

ដំណឹងបែកបាក់នេះត្រូវបាននាងទម្លាយឲ្យដឹងក្នុងពេលដែលនាងបានព្យាយាមបញ្ច្រៀបខ្លួនចូលក្នុងសង្គមសិល្បះជាថ្មីនេះប៉ុណ្ណោះ ដើម្បីមានឱកាសចាប់ឈោងប្រជាប្រិយភាពឡើងវិញ និងអាចស្វែងរកស្នេហាថ្មីមកជំនួសស្នេហាចាស់ដែលបានធ្វើឲ្យនាងខ្ទេចខ្ទាំបេះដូងនេះ៕

ដោយ៖ ស.រ

IMG_7579

 

Related Articles

Back to top button
Close
Close