ម៉ាក សែនសូនីតា និងបុរសនៅអាម៉េរិក

សារព័ត៌មាន​​ Cambodia News/

N-112ភ្នំ ​ពេញ​ (២០ ឧសភា ២០១៤) ៖ តារាសម្តែងចូលចិត្តសិចស៊ី កញ្ញា ម៉ាក សែនសូនីតា ហៅតូតា​ ត្រូវបានគេដឹងថា ​គឺ​ជា​តា​រា​វ័​យ​ក្មេ​ងរបស់ខ្មែរមួយដួង ​ដែល​ទ​ទួ​ល​បា​ន​ជោ​គ​ជ័យ យ៉ាងខ្លាំង លើអាជីពសម្តែង និ​ងកា​របង្ហា​ញ​​ម៉ូដ​ នៅក្នុងក្រុម Cambodia Supper Model។

ថ្មី​ ៗនេះ​កញ្ញា ម៉ាក សែនសូនីតា ត្រូវ​បាន​មអ្នកនិយមតាមដាន ពី​រឿង​របស់​​តារា​សិ​ល្បៈ​ក្នុ​ង​ស្រុ​ក​ បាននាំគ្នាខ្សឹបខ្សៀវ ថា កញ្ញា ម៉ាក សែនសូនីតា មាន​សម្ព័ន្ធ​ភាព​ ស្នេហ៍ក្រៅឆាក ជា​មួយ​បុរសមានវ័យជាង៣០ ឆ្នាំម្នាក់ ស្របពេលព័ត៌មានលេចឮថា បច្ចុប្បន្ននេះ ក៏​​មា​នមន្រ្តី​ធំ​ក្នុ​ងស្រុ​ក កំពុងតាមទាក់ទងសុំស្នេហ៍។

ក្រោយពីជោគជ័យខ្លាំង ក្នុងអាជីពសិល្បៈមកនោះ តារាសម្តែងវ័យក្មេង សម្តីពីរោះ កញ្ញា តូតា ត្រូវបានគេទម្លាយ ឲ្យដឹងពីប្រភពមជ្ឈដ្ឋាន ខាងក្រៅថា កំពុងភ្ជាប់ស្នេហ៍ ជាមួ​យ​បុ​រ​សជំ​នួ​ញ​សម្បូរទ្រព្យ ក្រៅស្រុកម្នាក់ យ៉ាង ត្រជាក់ចិត្ត។ មិនតែប៉ុណ្ណោះ ក៏មានការសង្ស័យថា ​រា​ល់​ការ​ចំ​​ណាយ ទៅលើសំភារៈ មានតម្លៃថ្លៃៗរបស់ តូតា អាចបានមកពីការជួយឧបត្ថម្ភជ្រោមជ្រែង ពីបុរសជាគូស្នេហ៍ រស់នៅទឹកដី សហរដ្ឋអាមេរិក ម្នាក់នេះ។

យ៉ាងណាក្តី រហូតមកទល់ពេលនេះ ពុំទាន់មានប្រភពច្បាស់ការណាមួយ ប​ញ្ជា​ក់​ឲ្យ​ច្បា​ស់​ទេ​ថា គូស្នេ ហ៍គេទាំងពីរ ខាងលើនេះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្មា​ន​ឆ្នាំម​ក​ហើ​យ​នោះទេ ព្រោះរឿងនេះ ទើបតែបែធ្លាយចេញ មកខាងក្រៅ ក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ម៉ាក សែនសូនីតា តែងព្យាយាម លាក់បាំង បានយ៉ាងល្អ សូម្បីតែ​មិ​ត្តភ​ក្តិ​​ជិត​ស្និទ្ធ​ខ្លះ​ ​មិនបានដឹងឡើយ៕

r_0179r_0178PISETH-032185a858c7

Related Articles

Back to top button
Close
Close