សន នាងផល្លីកា បង្ហាញមុខ​គូ​ស្នេហ៍​ថ្មី ​បន្ទាប់ពីអតីតគូស្នេហ៍ចាស់ សម្រេចចិត្ត ភ្ជាប់ពាក្យ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២០ សីហា ២០១៥) បន្ទាប់ពីអតីតគូស្នេហ៍ លោក វីជេ រតនា សម្រេចចិត្ត ភ្ជាប់ពាក្យកាលពីពេឡថ្មីៗនេះ សម្រាប់ស្រីស្រស់ រាងតូច ច្រឡឹងសង្កេះអង្ក្រង សន នាងផល្លីកា ក៏មិននៅ ស្ងៀមដែរ នាងបានបង្ហាញមុខគូស្នេហ៍ថ្មី មិនឲ្យចាញ់ គូស្នេហ៍ចាស់ឡើយ។

ក្រោយពី វីជេ រតនា បានភ្ជាប់ពាក្យ រួចមក កញ្ញា សន នាងផល្លីកា បានបង្ហោះរូបភាពជាមួយ នឹងបុរសម្នាក់ ដែលអ្នកទាំងពីរ ហាក់មាន​ភាព ស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា​​ ​ដោយ សន នាងផល្លីកា បានធ្វើខួបកំណើតឲ្យសង្សារថ្មីរបស់ខ្លួន ថែមទាំង បង្ហាញមុខមាត់ ជាសាធារណៈ ក្នុងបណ្ដាញ សង្គមហ្វេសប៊ុក ទៀតផង ​។

កញ្ញា សន នាងផល្លីកា បានបង្ហាញថា នាងពិតជាស្រឡាញ់គូស្នេហ៍ថ្មីនេះណាស់ ទោះបុរសម្នាក់នោះ មិនសូវសង្ហាដូច វីជេ រតនា ក្ដី តែនាងព្យាយាមយកចិត្តយកថ្លើមគូស្នេហ៍ណាស់ ។ ដោយ៖ វត្តី

1

53462

Related Articles

Back to top button
Close
Close