ជិះ​ម៉ូតូ​លឿន​មិន​ប្រ​យ័ត្ន​បុក​គ្នា​បណ្ដាល​ឲ្យ​របួស​ប្រាំ​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​ថ្ងៃទី​២៨ ខែធ្នូ ​សិស្សសាលា​ប្រាំ​នាក់​បាន​រង របួស​ស្រាល​​​ដែល​បង្កឡើង​ដោយ​ម៉ូតូ​ ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង នៅតាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ​កែង​និង​វិថី​មហា​ឧបាសក​ស​ប៊ិ​ត​ជិត​ណាហ្គា ​វើ​ល ស្ថិត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

មុនពេល​កើតហេតុ​គេ​ឃើញយុវជន​​សិស្សសាលា​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​សេ​១១០ ស៊េរី​២០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP8461 តាម​បណ្ដោយ​វិថី​ព្រះសីហនុ ទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​លឿន​លុះ​ពេល​បើក​មកដល់​ចំណុច​ផ្លូវ កែង​ជ​មួយ​និង​វិថី​មហា​ឧបាសក​ស​ប៊ិ​ត ក៏​បុក​ជាមួយ និង​ម៉ូតូ​មួយ គ្រឿង​ទៀត​ម៉ាក​ស្គូ​ពី​ពណ៌​ស លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1BG2834 ដែល​បើកបរ​ដោយ​យុវតី​បី នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​រង​ ការខូចខាត​តិចតួច ចំណែក​មនុស្ស​បាន​រង​របួសស្រាល​ប្រាំ​នាក់ ។​ ​

ក្រោយពេល​កើតហេតុ​ម៉ូតូ​និង​អ្នករបួស​ត្រូវ បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើការ​វាស់វែង​ដកហូត​យក ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចំការមន​ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ​

ដោយ៖ ហេង នាង​

1390_DSC09706

1390_DSC09708---Copy-(2)

1390_DSC09712---Copy---Copy

Related Articles

Back to top button
Close
Close