រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ មករា ២០២២) ៖ ​ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ​កឺដើម្បី​កាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសធានាបានភាពសុំសហគមន៍និងការរស់នៅតាមបែបគន្លងប្រក្រតី ភាពថ្មី។

ក្រុមគ្រូពេទ្យកងយោធពល់ខេមរភូមិន្ទនៃក្រសួងការពារជាតិនឹង ទទួលបន្ទុក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌចំនួន ៩ រួមមាន ៖ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌទួលគោក ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ទៅតាមទីតាំងដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសាមីទាំង ៩ ខាងលើ។

ទន្ទឹមនេះ បងប្អូន កម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចបន្តអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជាមួយ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួននិងកន្លែងបម្រើការងារ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ផងដែរ។

យោងតាម​តាម​សេចក្តី​ជូន​ដំណឹងខាងលើ ​សូមបងប្អូនកម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញរួសរាន់មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ដោយឥតគិតថ្លៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់ កិច្ចសហការខ្ពស់៕

Related Articles

Back to top button
Close
Close