សម្តេច​តេ​ជោ​ ៖ ដាច់ខាតមិន​មាន​ការ​ចុះហត្ថលេខា​ស្នើ​លើកលែងទោស​ឲ្យ មេបក្សប្រឆាំង

សារព័ត៌មាន​ Cambodia News/
​ភ្នំពេញ​ (២៣ សីហា ២០១៦) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ជាថ្មី​ម្តង​ទៀតថា សម្តេច​នឹងមិន​ចុះហត្ថលេខា​ស្នើ​លើកលែង​ទោស​ឲ្យ​ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​ទៀតឡើយ ជុំវិញ​ការប្រមាថ​យ៉ាងធ្ងន់ធ្ង​ដល់​សម្តេច​និង​គ្រួសារ​​សម្តេច។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង វេទិ​កា​​​ស្តីពី​ការការពារ​និង​អភិរក្ស​ធនធាន​​ធម្មជាតិ​នៅ​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា​ ឆ្នាំ​២០១៦​។
ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​ភាពឈឺចាប់ រឿង​គេ​ប្រមាថ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថា​ជា​ប្រពន្ធ​មេដឹកនាំ​វៀត​ណា ​ម ឡេ​ដឹក​ថ និង​ប្រមាថ​លោក ហ៊ុន ម៉ា​ណែ​ត ថា​ជា​កូន​របស់ ឡេ​ដឹក​ ​ថ​។​
សម្ដេច​តេ​ជោ បានបង្ហាញ​អារម្មណ៍​សោកស្តាយ​ដោយ​អម​នឹង​ទឹក​ភ្លែ​ក​រលីងរលោង នៅពេល​រលឹក​ដល់​ការឈឺចាប់ រឿង​ការប្រមាថ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​កូនប្រុស​របស់​សម្តេច​បែប​នេះ​៕​
Capture.PNG2

Related Articles

Back to top button
Close
Close