ជនសង្ស័យ២នាក់ ដែលបំភ្លៃព័ត៌មានពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ ត្រូវតុលាការសម្រេចឃុំខ្លួន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១ មីនា ២០២១) ៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះលោក ធ្វាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យពីរនាក់ ដែលបានសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម។​

ការសម្រេចឃុំខ្លួនជនទាំងពីរខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាន នៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។

ជនសង្ស័យ០២នាក់ដែលកម្លាំងសមត្ថកិច្ចាប់ខ្លួន ទី១៖ ឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នាំមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននូវខ្លឹមសារមានជាអាទិ៍៖ ទី១៖ បំភ្លៃពត៌មាន ពាក់ពន្ធ័នឹងវ៉ាក់សាំងកូវីដ១៩ ដែលកាលៈទេសៈកម្ពុជា កំពុងរីករាលដាលជម្ងឺកូវីដ។ ទី២៖ ធ្វើការញុះញង់ ប្រមូលផ្តុំប្រជាពលរដ្ឋមកធ្វើការតវ៉ាទាមទារ ជ្រកក្រោមលេស សិទ្ធិសេរីភាព ប៉ុន្តែបង្កប់នូវឧបាយកលទុច្ចរិត ដើម្បីបង្កចលាចលដល់សន្តិសុខសង្គម៕​

Related Articles

Back to top button
Close
Close