បទវិភាគ៖ ចាប់ពីការអនុវត្តដល់ការចាក់ឫស—ទុនវិនិយោគបរទេស និងប្រទេសចិនទទួលការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា
Cambodia News
ពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិចិនលើកទី២៦បានបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិក្រុង Xiamen ខេត្ត Fujian ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកញ្ញាកន្លងទៅនេះ ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិតែមួយគត់របស់ចិនដែលចាត់ទុកការវិនិយោគជាប្រធានបទ ហើយក៏ជាពិព័រណ៍វិនិយោគអន្តរជាតិដែលរៀបចំធ្វើនៅឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ពិព័រណ៍លើកនេះមានចំណុចលេចធ្លោជាច្រើន ។ ឧទាហរណ៍ដូចជា មានស្ថាប័នរដ្ឋាភិបាលនិងគណៈប្រតិភូសហគ្រាសឧស្សាហកម្មនិងពាណិជ្ជករជាង១២០០មកពីប្រទេសនិងតំបន់ចំនួន១២៩ ព្រមទាំងអង្គការអន្តរជាតិចំនួន៣០ចូលរួម ដោយចំនួនប្រទេសនិងចំនួនគណៈប្រតិភូសហគ្រាសសុទ្ធតែបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ទំហំតាំងពិព័រណ៍កើនឡើង៨ម៉ឺនម៉ែត្រក្រឡាបើប្រៀបធៀបនឹងលើកមុន ដោយទ្រង់ទ្រាយបំបែកកំណត់ត្រាថ្មីម្តងទៀត ។ ពិព័រណ៍លើកនេះ បានកំណត់យកប្រទេសហ្វាំងឡង់និងអារ៉ាប៊ីសាអូឌីតជា”ប្រទេសភ្ញៀវកិត្តិយសទាំង២”ជាលើកដំបូងដែលបានពង្រីក”រង្វង់មិត្តភក្តិ” នៃកិច្ចសហប្រតិបត្តិការវិនិយោគសកលបន្ថែមទៀត បានរៀបចំប្លុកពិសេសសម្រាប់កម្លាំងផលិតកម្មគុណភាពថ្មីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សហគ្រាសពិសេសនិងថ្មី ដើម្បីតាំងបង្ហាញពីសមិទ្ធផលច្នៃប្រឌិតថ្មីដូចជា មនុស្សយន្ត ឧបករណ៍ឆ្លាតវៃ និងម៉ូដែលធំឧស្សាហកម្មជាដើម…
ក្នុងនាមជាអ្នកចូលរួមដ៏សំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ជានិច្ចកាល ទុនវិនិយោគបរទេសតែងតែចាត់ទុកប្រទេសចិនជាដែនដីពេញនិយមដែលមានសក្តានុពលសម្រាប់ការវិនិយោគ ។ គិតមកទល់ចុងឆ្នាំ ២០២៥ ចំនួនសហគ្រាសទុនវិនិយោគបរទេសនៅ
ចិនមានចំនួន ៥៣,៣ ម៉ឺនសហគ្រាស ហើយទំហំទុនវិនិយោគបរទេសដែលមានស្រាប់មានទំហំជិត៤ទ្រីលានដុល្លារអាមេរិក ។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ គិតជាមធ្យមក្នុងមួយឆ្នាំចំនួនសហគ្រាសបរទេសបានកើនឡើង៤,៥% ហើយទំហំសរុបបានកើនឡើង៣,៦%។ ក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា តក្កវិជ្ជាអភិវឌ្ឍន៍របស់ទុនវិនិយោគបរទេសនៅចិនកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ៖ ពី”ការផ្តោតលើថ្លៃដើម” ទៅជា”ការផ្តោតលើគុណតម្លៃ” ពី “ការបំពេញចន្លោះប្រហោង” ទៅជា “ការពូនជ្រំកម្លាំងជាក់ស្តែង” និងពី “ការធ្វើអាជីវកម្មដោយឯករាជ្យ” ទៅជា “ការអភិវឌ្ឍដោយសហការគ្នា”។
ដូចនេះ “កាលានុវត្តភាពចិន ២.០” បានក្លាយជាពាក្យដែលលើកឡើងជាញឹកញាប់នៅក្នុងពិព័រណ៍លើកនេះ ។ តើត្រូវក្តាប់ជាប់យ៉ាងដូចម្តេច? ចម្លើយគឺស្ថិតក្នុងពាក្យគន្លឹះដូចជា ទីផ្សារ ការច្នៃប្រឌិតថ្មី និងការបើកទូលាយ ។
ទីផ្សារគឺជាធនធានដ៏កម្របំផុតលើពិភពលោកបច្ចុប្បន្ន ។ ទុនវិនិយោគបរទេសបានសម្គាល់ឃើញជាទូទៅថា ឈុតឆាកអនុវត្តដ៏សម្បូរបែប ផ្នែកអ្នកប្រើប្រាស់ដែលស្វែងរកភាពថ្មី និងបម្រែបម្រួល ព្រមទាំងប្រព័ន្ធអេកូឡូស៊ីខាងបច្ចេកវិទ្យាដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ចិន បានផ្តល់ជីវជាតិសម្រាប់ការច្នៃប្រឌិតថ្មីដល់ពួកគេ ។
ពីការអនុវត្តដល់ការចាក់ឫស—ជម្រើសដោយម្ចាស់ការរបស់សហគ្រាសទុនវិនិយោគបរទេសបានបញ្ជាក់ពីកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់ចិន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាការលុបបំបាត់ទាំងស្រុងនូវកំហិតលើការអនុញ្ញាតឱ្យទុនវិនិយោគបរទេសចូលទីផ្សាររបស់ចិន និងពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារ និងវិស័យបើកទូលាយដោយផ្តោតលើវិស័យឧស្សាហកម្មសេវាកម្ម ឬក៏ការអនុវត្តជាក់ស្តែង
ដោយគ្រប់ជ្រុងជ្រោយនូវការផ្តល់ផលអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនវិនិយោគបរទេស និងការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធធានាសេវាកម្មនិងវិនិយោគនៃពាណិជ្ជករបរទេសក៏ដោយ ក៏ចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមក ដើម្បីធ្វើឱ្យសហគ្រាសទុនវិនិយោគបរទេសមានឆន្ទៈមកធ្វើអាជីវកម្ម និងទទួលការអភិវឌ្ឍឱ្យបានល្អ ។
នៅខាងក្រៅសាលពិព័រណ៍ ជំនឿចិត្តបែបនេះកំពុងប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ។ ពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមគម្រោងវិនិយោគទុនបរទេសសំខាន់ៗថ្នាក់ជាតិចំនួន ៨៤ ដែលមានទំហំវិនិយោគសរុប ១៩,៤៦ ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងវិស័យឧបករណ៍គ្រឿងយន្ត ថាមពលគីមី ឧស្សាហកម្ម រថយន្តនិងសុខាភិបាលជាដើម ។ អ្នកវិភាគបានយល់ឃើញថា នេះបានផ្តល់ឱកាសថ្មីសម្រាប់ឱ្យទុនវិនិយោគបរទេសក្តាប់ជាប់”កាលានុវត្តភាពចិន ២.០”។
ពិព័រណ៍លើកនេះបានបិទបញ្ចប់ហើយ ប៉ុន្តែរឿងរ៉ាវនៃការវិនិយោគនៅប្រទេសចិននៅតែបន្តទៀត ។ ជម្រើសដោយម្ចាស់ការរបស់ទុនវិនិយោគបរទេសបានបញ្ជាក់ថា “ការធ្វើដំណើររួមជាមួយប្រទេសចិន គឺហាក់ដូចជាការធ្វើដំណើរស្របជាមួយកាលានុវត្តភាព ការជឿជាក់ប្រទេសចិនគឺជឿជាក់ថ្ងៃអនាគត ហើយការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគដើម្បីថ្ងៃអនាគត” ៕
