វ៉ានីឡា ប្តឹងបុគ្គលដែលទម្លាយរូបភាពអាក្រាតនាងចំឈ្មោះ
សារព័ត៌មាន Cambodia News/
កម្សាន្ត (១១ សីហា ២០១៦) ៖ កញ្ញា សុខ ចិន្តា វ៉ានីឡា តារាចម្រៀងផលិតកម្ មPleng Record នៅព្រឹកថ្ងៃពុធម្សិលមិញបានចូលមកតុលាការដើម្បីរៀបរាប់ពីអង្គហេតុ មកព្រះរាជអាជ្ញា ដោយនាងថានាងបានប្តឹងចំឈ្មោះបុគ្គលដែលនាងថាបានទម្លាយរូបភាព អាក្រាតរបស់នាង។
ក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន កញ្ញា វ៉ានីឡា បានលើកឡើងថា៖ “នាងខ្ញុំប្តឹងហ្នឹងគឺប្តឹងចំឈ្មោះតែម្តងប៉ុន្តែដោយសារឥឡូវនេះ គឺជាដំណាក់កាលស៊ើបអង្កេតដើម្បីចាប់ជនអនាមិកមកផ្តន្ទាទោសតាមច្បាប់” នាងមិនអាចទម្លាយឈ្មោះនិងការទាមទារសំណងនោះទេ ដោយថារង់ចាំចំណាត់ការរបស់តុលាការចប់សព្វគ្រប់សិន។
សូមបញ្ជាក់ថា ជនអនាមិកដែលបានទម្លាយរូបអាក្រានោះត្រូវបានគេម៉ៃថាជាអតីតសង្សារ របស់កញ្ញាវ៉ានីឡា។ លោក សុខ ជំនោរ បងប្រុសកញ្ញា វ៉ានីឡា បាននិយាយថាលោកសង្ឃឹមថាប្អូនស្រីពិតជាទទួលបានយុត្តិធម៌ហើយតុលាការ នឹងចេញដីកាកោះហៅជនអនាមិកមកប្រឈមមុខច្បាប់៕