រដ្ឋាភិបាល​ក្រុង​តូក្យូ​ពន្យារ​សេចក្តី​សម្រេច​នុយក្លេអ៊ែរ

គោលនយោបាយកាត់បន្ថយការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ ឱ្យបាន១៥%ពី ពេលនេះដល់ឆ្នាំ២០៣០ ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Yoshihiko Noda ត្រូវប្រកាសនៅថ្ងៃចន្ទនេះ ទំនងជាមិនអាចប្រព្រឹត្តទៅបានឡើយ។ រដ្ឋា ភិបាលជប៉ុនចង់ពន្យារពេលបន្តិចសិន។នេះបើយោងតាមប្រភពផ្ទៃក្នុងរដ្ឋាភិ បាល។

គ្រោះមហន្តរាយនុយក្លេអ៊ែរ នៅហ្វុគូស្ហ៊ីម៉ា ថ្ងៃទី១១ មីនា ឆ្នាំ២០១១ បានជំរុញឱ្យរដ្ឋាភិបាលជប៉ុនបច្ចុប្បន្នសើរើឡើងវិញកម្មវិធីនយោបាយ ផ្នែក ថាមពល។ការចរចាជាប់គាំង រវាងក្រុមសកម្មជនប្រឆាំងនឹងថាមពលនុយក្លេអ៊ែរ និង ក្រុមអ្នកការពារថាមពលបរមាណូ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី និងគណ បក្សប្រជាធិតេយ្យជួបការលំបាក កាន់តែខ្លាំង ជាពិសេសនៅពេលជិតបោះ ឆ្នោតសភា។

នាំជប៉ុនឱ្យចេញផុតពីការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរត្រូវបានដាក់បញ្ជូលក្នុង កម្មវិធីនយោបាយរបស់បក្ស ដោយលោក Yoshihiko Noda ជានាយករដ្ឋ មន្ត្រីជប៉ុនទីបី គិតចាប់តាំងពីគណបក្សប្រជាធិបតេយ្យបាន ជាប់ឆ្នោតសភាជា ប្រវត្តិសាស្ត្រនៅឆ្នាំ២០០៩ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទ ច្បាស់លាស់ ទេ។

គណបក្សប្រជាធិបតេយ្យជប៉ុន បានគ្រោងថាមិនសាងសង់មជ្ឈមណ្ឌលនុយ ក្លេអ៊ែរថ្មីទៀតឡើយ។មជ្ឈមណ្ឌលដែលមានស្រាប់ត្រូវតែគោរពច្បាប់សុវត្ថិ ភាពនុយក្លេអ៊ែរដោយអាចដំណើរការឬមានអាយុកាលធ្វើការតែ៤០ឆ្នាំប៉ុណ្ណោះ ។ ជាមួយនឹងនយោបាយបែបនេះ ជប៉ុននឹងកាត់បន្ថយការប្រើប្រាស់ថាមពលបានមក ពីនុយក្លេអ៊ែរ ចំនួន១៥%នៅឆ្នាំ២០៣០ និងលែងប្រើថាមពលនេះសោះនៅឆ្នាំ ២០៥០។

ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រ បោះបង់ចោលថាមពលនុយក្លេអ៊ែរ ទៅស្វែងរក ថាមពល ហ្វូស៊ីលឬ ថាមពលព្រះអាទិត្យ និងថាមពលដើរដោយខ្យល់ Energie Eolienne នឹងធ្វើតម្លែអគ្គិសនីឡើងថ្លៃកប់ពពក។

នៅម្ខាងទៀត រដ្ឋាភិបាលត្រូវប្រឈមមុខនឹងកំហឹងរបស់ក្រុមអ្នកប្រឆាំងនុយ ក្លេអ៊ែរ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការរ៉េអាក់ទ័រពីរកាលពីខែកក្កដា កន្លងទៅ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីពីរនាក់មុនរបស់បក្សប្រជាធិបតេយ្យសុទ្ធតែ មានជំហរប្រឆាំងនឹង ថាមពលនុយក្លេអ៊ែរទាំងអស់៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close