ឯកឧត្តម​ ខៀវ កាញារីទ្ធ ៖ សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពជាក់ស្តែងនៃ​សង្គម

សារព័ត៌មាន​ Cambodia News/

កែប (២១ មករា ២០២០) ៖ ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សារព័ត៌មានសំខាន់ខ្លាំងណាស់ សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពជាក់ស្តែងសង្គម អរិយធម៌ វប្បធម៌ ការអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម​រដ្ឋមន្ត្រីបានលើកឡើងបែប​នេះ​ក្នុងពិធីប្រកាសតែងតាំង លោក រស់ ឧត្តុង្គ ចូលកាន់មុខតំណែង ជាប្រធានមន្ទីរព័ត៌មានថ្មីខេត្តកែបថ្មី ជំនួសលោក លៀវ ស៊ុនសារី ត្រូវចូលនិវត្តន៍ នឹងត្រូវតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកែប។

​ឯកឧត្តម​ ខៀវ កាញារីទ្ធិ ​បានមានប្រសាសន៍​ថា នៅក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ឬប្រទេសសេរី គឺគេត្រូវការបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ហើយដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តិទៅបានល្អ ពលរដ្ឋត្រូវការដឹងព័ត៌មាន ពីសង្គម ពីបុគ្គលថ្នាក់ដឹកនាំមានចរិតលក្ខណៈបែបណា ? អាច​អោយ​អោយ​ប្រជាពលរដ្ឋ អាចជឿទុកចិត្តបានដែរឬអត់?។

ដូច្នេះសារព័ត៌មាន មានតួនាទីសំខាន់ណាស់ សំរាប់ជាស្ពានចម្លងព័ត៌មានពីពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពសង្គមនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម៕ ដោយ​ ៖ សហការី​

Related Articles

Back to top button
Close
Close