ទស្សនីយ​​​ភាព​​ល្ខោន​​ខោល​​ធ្វើ​​អោយ​​យុវ​ជន​ជា​​ច្រើន​​ចាប់​អារម្មណ៍​ទៅ​ទស្សនា​ផ្ទាល់​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (១២ កក្កដា ២០១៦) ៖ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ល្ខោនខោល ជា​ទស្សនីយ​ភាព សិល្បៈ​របស់​ខ្មែរ ដ៏​មាន​វ័យ​ចំណាស់ ដែល​ពេលនេះ បានធ្វើអោយ​យុវជន​ជាច្រើន ចាប់​ផ្តើម​ចាប់អារម្មណ៍ និង​បាន​ទៅ​ទស្សនា ដោយផ្ទាល់ ពី​ការសម្តែង​មួយ នៅ​សាលា មធ្យម​វិចិត្រ​សិល្បៈ​។​

អ្នកទស្សនា ប្រមាណ​ជាង​មួយ​ពាន់​នាក់ ដែល​ក្នុងនោះ ភាគច្រើន ជា​យុវវ័យ បា​នប​ញ្ជ្រៀ​ត​គ្នា ចូល​ទស្សនា​ល្ខោនខោល ដែលជា​ការសម្តែង​ដោយ​កម្រ រឿង​រាមកេរ្តិ៍​ឈុត «​ថ​លត​យ័ន្ត​» ដែល​​សម្តែង​ដោយ​សិស្ស សិល្បករ និង​សាស្ត្រាចារ្យ នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​។ ​

ការសម្តែង​ ល្ខោនខោល រឿង​រាមកេរ្តិ៍ ឈុត «​ថ​លត​យ័ន្ត​» បានធ្វើ​ឲ្យ​អ្នកទស្សនា នៅក្នុង​សាល និង​អ្នកទស្សនា នៅ​ខាងក្រៅ​សាល ដោយ​ការ​បញ្ចាំង​បន្ត​ផ្ទាល់ ពី​ក្នុង​សាល នាំគ្នា​ទះដៃ​កង​រំពង ជាមួយនឹង​ក្តីរំភើប ដោយ​មោទនភាព និង​ការស្វាគមន៍​ក្រុម​សិល្បករ​៕

2

 

 

Related Articles

Back to top button
Close
Close