ស្ត្រីជាអ្នកដើរតួរយ៉ាង​​​សំខាន់ក្នុងការអភិវឌ្ឍន៍​​ប្រទេសជាតិ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ កញ្ញា ២០១២នេះ នៅសណ្ឋាគារ Royal មានរៀបចំពិធីសិក្ខាសាលាពិគ្រោះយោបល់លើកចុងក្រាយ នៃការអភិវឌ្ឍន៍សហស្សវត្សរ៍ប្រទេសកម្ពុជា ដែលមានការចូលរួមដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អង្គការ UNDP ប្រចាំកម្ពុជា និងស្ថាប័នផ្សេងៗទៀត។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថា គោលបំណងក្នុងសិក្ខាសាលានេះគឺដើម្បីលើកស្ទួយស្ត្រីឲ្យ មានការចូលរួមក្នុងការអភិវឌ្ឍន៍ ប្រទេស ហើយសព្វថ្ងៃនេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយសារមាន ការចូលរួមពីស្ត្រីគ្រប់តំបន់ទូទាំងប្រទេសផងដែរ។

លោកជំទាវបានបន្ថែមថា ដើម្បីឲ្យស្ត្រីទាំងនោះបានចូលរួមយើងត្រូវតែផ្តល់ឱកាសដល់ស្ត្រី ដូចជាការលើកកម្ពស់ជីវភាពរស់ នៅក្នុងសហគមន៍តាមជនបទ ឲ្យស្ត្រីយល់ច្បាស់ពីយេនឌ័រ និងផ្តល់ឱកាសដល់ស្ត្រីទទួលបានការអប់រំខ្ពស់ ជាពិសេសស្ត្រីនៅ តាមជនបទ ដែលមានជីវភាពក្រីក្រ៕

Related Articles

Back to top button
Close
Close