លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកពីការចម្លងជំងឺកូវីដ១៩ ពុលគ្រឿងស្រវឹង និងចំណីអាហារ ក្នុងអំឡុងពេលចូលឆ្នាំចិន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ២៩ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្ត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការបង្ការជំងឺកូវីដ១៩ និងការពុលចំណីអាហារ ឬពុលគ្រឿងស្រវឹងនានា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានមកដល់នាពេលខាងមុខនេះ។

តាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ លោកំទាវ ឱ វណ្ណឌីន សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្ត អនុវត្តវិធានការសុខាភិបាល ៣ការពារ និង ៣កុំឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដួសទី៤ ដូសទី៥ ដូសទី៦ និងដូសជំរុញបន្តបន្ទាប់)។

លោកជំទាវវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ ជៀសវាងពីការពុលចំណីអាហារ ព្រមទាំងជៀសវាងការពិសារគ្រឿងស្រវឹងដែលរៀបចំមិនបានត្រឹមត្រូវ និងមិនត្រូវយកសារធាតុមេតាណុលលាយធ្វើស្រាស ឬយកគ្រឿងស្រវឹង ទៅលាយបញ្ចូលគ្នា ជាមួយភេសជ្ជៈដទៃទៀត ដែលអាចបង្កឲ្យពុល ឬមានគ្រោះថ្នាក់សុខភាពដល់ស្លាប់បាត់បង់ជីវិត៕

Related Articles

Back to top button
Close
Close