ជំនួប​ចរចា ​រវាង ​CPP​ និង ​CNRP​ នៅ​ថ្ងៃ​នេះ​មិន​ទទួល​បាន​លទ្ធ​ផល​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ (២៤ មិនា ២០១៤) ៖ នៅក្នុង​កិច្ចចរចា​ព្រឹក​នេះ លោក ស៊ុន​ឆ័យ ខាង​គណបក្ស​សង្គ្រោះ​ជាតិ បា​និយាយថា គណ បក្ស​គណៈ​កម្មាធិ​កា​រ​​ចម្រុះ នឹង​លែង​អាច​ជួបគ្នា​រៀងរាល់​សប្តាហ៍​ទៀតថា ចាប់ពីពេលនេះ​ទៅ ប៉ុន្តែ​នឹង​អាច​ជួបគ្នា​តាម​ភាពចាំបាច់​។​

20140303_picture of meetingការពិភាក្សា ​បាន​ឈានដល់​ភាពទាល់ច្រក​នៅថ្ងៃនេះ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ ទាមទារ​ការដាក់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អោយទៅជា​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ​មួយ ហើយ​ត្រូវអនុម័ត​ដោយ​សម្លេង​ពីរភាគបី​។​

លោក ប៊ិន​ឈិន ខាង​គណបក្ស​ប្រជាជន​កម្ពុជា និយាយថា ការចរចា​ថ្ងៃនេះ បានធ្វើ​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ហើយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​សុំ​ផ្អាក​ការចរចា។

ជា​ការកត់សំគាល់ នៅក្នុង​កិច្ចចរចា​ព្រឹក​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្លាស់ប្តូរ​សមាសភាព​មួយ​រូប​ទៀត ហើយ គឺ ប្តូរ​ពី​លោក លោក ហ៊ូ វ៉ាន់ ជំនួស លោក យឹម សុវណ្ណ ។ ចំនែកឯ សមាស​ភាព​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ការផ្លាស់ប្តូរ​ឡើយ​៕

Related Articles

Back to top button
Close
Close