បើក​បុក​រថយន្ត​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ដួល​បោក​ខ្លួន​ស្លាប់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៤និង ៤០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែធ្នូ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅចំណុចផ្លូវលេខ ៩៦ សង្កាត់វត្តភ្នំខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើនេះ បានជិះម៉ូតូសេ ១០០ កូរ៉េ ពណ៌ក្រហម ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៩៦ ក្នុងទិសដៅពីកើតទៅលិចខណៈនោះ រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ជិះគ្នាបួននាក់បានបើកស្របទិសជាមួយម៉ូតូ ហើយបានជ្រុល ល្បឿនបុកអ្នកជិះម៉ូតូដួលបោកខ្លួនស្លាប់ ។

បុរសដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនត្រូវ បានស្គាល់អត្ត សញ្ញាណនៅឡើយទេ ។ ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចលើកដឹកយកទៅ តម្កល់នៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ តាមទំនៀមទំលាប់ប្រពៃណី ។

ចំណែកឯរថយន្តបង្ក ក្រោយពេលកើតហេតុបានព្យាយាមបើករត់គេចខ្លួនតាំងពីកន្លែង កើតហេតុ រហូតដល់មុខសាកលវិទ្យាល័យ បៀប្រាយ តាមបណ្តោយផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ទើបត្រូវសមត្ថកិច្ចឃាត់ចាប់បាន ឃាត់ទាំងរថយន្តនិងអ្នកបើកបរយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកដើម្បីចាត់់ការតាមច្បាប់ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close