ប៉ែន​ ចំរ៉ុង និង សារ៉ាយ សក្ខណា គាំ​ទ្រ​ការ​ប្រកួត​ “ភាព​យន្ត​ចតុ​មុខ​” ​

តារាសម្តែង​​ល្បីល្បាញ២ដួង​គឺលោក​ ប៉ែ​ន​ ចំ​រ៉ុ​ង​ ​និង នា​ង​ ​សា​រាយ​សក្ខ​ណា​ ​បា​នស​​ម្តែង​កា​រ​គាំ​ទ្រការ​ប្រកួ​ត​ភា​ពយ​ន្តច​តុ​មុ​ខ ​ដែ​ល​រៀប​ចំ​ដោ​យ​ក្រុ​ម​ហ៊ុន​Sa​b​a​y កា​លពី​ថ្ងៃ​ទី​ ​២៥​ ខែកុ​ម្ភះ​ ឆ្នាំ ​២០​១​៣​ ​នៅម​ជ្ឈ​ម​ណ្ឌ​លវ​ប្ប​ធ​ម៌​អា​លឺ​ម៉ង់​ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​។

​ក្នុ​ង​​​នាម​ជា​​តា​រា​​​​សម្ដែ​ង​​មួ​យ​​​រូ​ប​​លោ​ក​ ប៉ែន​ ចំ រុង​ បា​ន​​​និ​យា​យ​​​ថា ​លោ​ក​​មាន​​​អា​រម្ម​ណ៍​ស​ប្បា​យ​​រីក​រាយ​​ ​និង​​​មោទន​ភាព​​​ជា​​ខ្លាំ​ង​​​នៅ​​ក្នុ​ង​​​កម្ម​វិធី​​ប្រកួត​​ប្រជែង​​​​ភាព​យន្ត​​​ខ្លី​​នេះ​។ ​តារា​​​រូប​​នេះ​​​បា​ន​​ឲ្យ​ដឹ​ង​ថាៈ ”​ ​យើ​ង​​ដឹ​ង​ហើយ​ ភា​ព​ដ​ដែ​លៗ​ ​​គឺ​​ជា​ស​​ត្រូវ​​​នៃ​​កែ​វ​​​ភ្នែ​ក​​​រប​​ស់​​​ទ​ស្សនិ​​កជ​ន​ ទា​ម​​​ទា​រ​​ឲ្យ​​មាន​​ការ​​បង្កើត​​ថ្មី​​ជា​បន្ត​​ប​ន្ទាប់ ​ជា​​ពិសេ​​ស​​គឺ​​​ភា​ពយន្ត​​​នេះ​​​ឯ​ង”​។​

ដោ​យ​ឡែ​កនា​ង​ ​សារ៉ាយ​ ​សក្ខ​ណា​ ​បាន​​​ឲ្យ​​ដឹ​ង​​ស្រ​ដៀ​ង​​គ្នា​នេះ​​​ដែរ​​​ថា​ ​វិស័​យ​​​ភាព​យ​ន្ត​​ខ្មែ​រ​ ​កំ​ពុ​ង​​មា​ន​​កា​រ​​រី​ក​​​ចំរើ​ន​ ​ហើ​យ​​នា​ង​​​សំណូ​ម​ពរ​​​ឲ្យ​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទាំង​​អស់​​ចូលរួម​​គាំទ្រ​ទៅលើវិស័​យភាព​យន្តខ្មែរ។​ តារាស​ម្តែងរូ​បនេះបាន​បញ្ជាក់​​ថា កា​រ​គាំទ្រ ​និង​លើក​​ទឹកចិ​ត្ត​ដល់​​ផលិតករ​​ទាំង​​អស់ ​គឺ​ជា​អ្វី​​ដែល​​យើង​ត្រូ​វ​ធ្វើ​ ចំពោះ​អ្ន​កដែល​​បាន​ខិ​តខំ​ស្វែង​​រក​​អ្វី​ហើយ​​ប្លែក​​សម្រាប់​​វិស័យ​ភា​ពយន្ត”។

​លោក J​ea​n- Nicol​ Chelmiah​ ប្រធាន​​គ្រប់គ្រ​ង​ផ្នែក ​sabay​ Entertainment​ បាន​​ឲ្យ​ដឹ​ង​​ថា ​នេះ​​ជា​​ព្រឹត្តិ​ការណ៍​ដ៏​​ធំ​​បំ​ផុត​​​មួ​យ ​ដើ​ម្បី​​លើ​ក​​​កម្ពស់ ​និង​​ប្រមូ​ល​ផ្ដុំ​អ្ន​ក​​មា​ន​ទេព​​កោសល្យ​ផ​លិត​ភា​ពយន្ត​​ទាំង​​អ​ស់​​​នៅ​​កម្ពុ​ជា​។​ លោ​ក​​​បន្ត​​ថា ​នេះ​​​ជា​​ទិ​ស​ដៅ​មួយ​សំ​ខា​ន់​នៅ​ក្នុ​ង​​​កា​រ​​ស្វែ​ង​​​រក​​ជំនួយ​​ផ្នែក​​ហិរញ្ញវត្ថុ​ និង​​ការ​​ស្វែ​ង​រ​ក​​ទី​ផ្សារ​​ឲ្យ​​ផលិតកម្ម​​ខ្មែរ​​​យើ​ង​​​នៅ​​​ពេល​​នេះ​។​

​លោ​ក​​​ បា​ន​​​ប​ន្ត​​​ថា​ ​ពេ​ល​​នេះ​យើ​ង​​​មា​ន​ក​ម្ម​វិ​ធី ​S​abay​ Award​ ដែល​​ត្រូវ​​​ផ្ដល់​ជូ​ន​​​នៅ​​ក្នុង​​​​ក​ម្ម​វិ​ធី​ ​“​ប្រកួ​ត​​​ប្រ​ជែ​ង​​ភា​ពយន្ត​​ចតុ​មុខ​”​ ​​ហើយSab​a​y​ ​មា​ន​​មោ​ទ​ន​ភា​ព​​​ខ្លាំង​​​ណាស់​​​​​ក្នុ​ង​​នា​ម​​​ជា​​​អ្នក​​​ឧ​បត្ថ​ម្ភ​​ដ៏​​​សំ​ខា​ន់​​​នៅ​​ក្នុង​​​ ក​ម្មវិ​ធី​​​នេះ​ ដើ​ម្បី​​​ផ្ដ​ល់​​ទំ​នុ​ក​​​ចិ​ត្ត​​​ក្នុង​​​កា​រ​​ពាំ​នាំ​​​ភា​ពយ​ន្ត​​​ខ្មែរ​ ​ទៅ​​​ចា​ក់​​ផ្សា​យ​​តា​ម​​ប​ណ្ដា​​រោ​ង​​ភាព​យ​ន្ត​​​ទាំ​ង​​​ឡាយ​។​

គួប​ញ្ជា​ក់​ថា ​“​ក​ម្មវិ​​ធី ​​​ប្រ​កួ​ត​​ប្រ​ជែ​ង​​ភា​ព​យ​ន្ត​ច​តុមុ​ខ​”​ ​ត្រូវ​​​បា​ន​​ប​ង្កើ​ត​​​ឡើ​ង​​ដោ​យ​​ក្រុ​ម​​​ហ៊ុ​ន​ ​s​a​ba​y ​​តាំ​ង​​​ពី​​ឆ្នាំ​២​០​១២​​​ដើ​ម្បី​​ជួយ​​​ជ្រោ​ម​ជ្រែ​ង​លើ​​វិ​ស័​យ​​ភា​ពយ​ន្ត​​​​ខ្មែ​រយើ​ង​​នា​​ពេ​ល​អ​នា​គត​​។ ​ក​ម្មវិ​ធី​​នេះ​ ​នឹង​​ត្រូ​វ​​​ធ្វើ​​ឡើង​​​ជា​​រៀ​ង​រា​ល់​​ឆ្នាំ ​និ​ង​​​ផ្ដល់​​ពា​ន​​រ​ង្វា​ន់​​​ដល់​​ផលិ​តករ​​​ភាព​យ​ន្ត​​​ខ្នា​ត​​ខ្លី​​​​ណា​ ដែ​ល​​​មា​ន​​ទេ​ព​កោ​ស​ល្យ​​​ស្នា​​ដៃ​​​ល្អ​​ទាំ​ង​​​ខ្លឹម​​​សារ និង​​​ឈុត​​​ឆា​ក​​​ជា​​​ដើ​ម​។ ​ទោះ​​​យ៉ា​ង​​ណា ​ភាព​យ​ន្ត​​​ខ្លី​​​នី​មួយ​ៗ​ ​ត្រូ​វ​​ទ​ទួ​ល​​​ការ​​​វាយ​​​ត​ម្លៃ ​និ​ង​​វិ​និ​ច្ឆ័​យ​​យ៉ា​ង​​​​សុ​ក្រឹ​ត​​​ពី​​គណៈ​​​ក​ម្ម​កា​រ​​ជំ​នា​ញ​​​ផ​ង​​​ដែរ​៕​ ស.រ

IMG_8494

Related Articles

Back to top button
Close
Close