ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ១១​ផ្ទាំង​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ​១០​យប់​ ថ្ងៃ​ទី​១១​ ខែមីនា​​ បុរស​ម្នាក់សង្ស័យ​ស្រវឹងស្រា ​បាន​បើក​រថ​យន្ត​បុករនាំង ​ថ្ម​ចែក​ទ្រូងផ្លូវ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​ រុ​ស្ស៊ី​ ស្ថិត​ក្នុងភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​​ ​​បាក់​រាប​ដល់​ដី​អស់​ចំនួន​១១​ផ្ទាំង​ ​ ហើយ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ទាំង​រថយន្ត​បែក​កង់​ខាង​មុខ​ តែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​ចាប់​បាន​ ទាំង​រថយន្ត​និង​អ្នកបើកបរ​។​

រថយន្ត​បង្កហេតុ​ម៉ាក​ Accord​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-7114​ បើកបរ​ដោយ​បុរស​ម្នាក់​ ឈ្មោះ​ឈឹ​ម​ វុ​ត្ថា​ អាយុ​៤៦​ឆ្នាំ​ រស់នៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

​​​​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ហើយ​គេ​សង្ស័យ​ស្រវឹងស្រា​ ​ក៏​បុក​រះ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​អស់​១១​ផ្ទាំង​បណ្តាល​ឲ្យ​រថយន្ត​ បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ ហើយ​​​បាន​ ព្យាយាម​បើក​រត់គេច​ប្រមាណ​ជា​១​គីឡូម៉ែត្រ​ក៏​ត្រូវ​សម្ថកិច្ច​ ​​​ស្ទាក់​ចាប់​ ឃាត់​បាន​ទាំង​រថយន្ត​ និង​អ្នកបើកបរ​តែ​ម្ដង​។​

​បច្ចុប្បន្ន​រថយន្ត​និង​អ្នកបើកបរ​ បង្ក​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ ស្នងការដ្ឋាន​ នគរបាល​ចរាចរ​រាជ​ធានី​​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​ ហេង នាង

031032

Related Articles

Back to top button
Close
Close