​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទីក្រុងកៀវ​

​សារព័ត៌មាន​ Cambodia News/

កៀវ ៖ អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា ម៉ូតូ​របស់លោក​Zelenskyy បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង​កៀវ ប៉ុន្តែ​លោក​មិនមាន​គ្រោះថ្នាក់​នោះ​ទ្បើ​យ​។​

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Voladimir Zelensky ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Izyum តំបន់ Kharkov ប្រទេស​អ៊ុយ​ក្រែ​ន​ភ្លាមៗ ក្រោយ​កង​ទ​ព័​ដណ្តើម​កាន់កាប់​មកវិញ​ពី​រុស្ស៊ី​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ថា ម៉ូតូ​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្លាក់​ក្នុង​ជង្ហុគ​មួយ​ក្នុង​ទីក្រុង​គៀវ កាលពី​ល្ងាច​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ សារព័ត៌មាន​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​លេខាធិការ​សារព័ត៌មាន​របស់លោក Sergei Nikiforov ។

អ្នកបើកបរ​រថយន្ត​ផ្សេងទៀត​ត្រូវបាន​គេ​រាយការណ៍​ថា លោក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ លោក Zelensky ក៏​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យ ប៉ុន្តែ​មិនបាន​នាំទៅ​មន្ទីរពេទ្យ​ទេ នេះ​បើតាម​លោក Nikiforov​៕

Related Articles

Back to top button
Close
Close