ព័ត៌មានជាភាសាខ្មែរ
-
សាកលវិទ្យាល័យ AUPP ផ្តល់អាហារូបករណ៍១០០% ជាង៣០០ កន្លែងសម្រាប់ឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឆ្នើមដែលទើបប្រឡងជាប់បាក់ឌុប សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ផ្តល់អាហារូបករណ៍១០០% ចំនួនជាង៣០០ កន្លែងសម្រាប់ឆ្នាំ២០២៣។ អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្ររួមមាន៖ ផ្នែកធុរកិច្ច (Business), ច្បាប់ (Law), កិច្ចការសកល (Global Affairs), និងមុខជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។…
Read More » -
រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទីប្រពន្ធ័ផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា
សារព័ត៌មាន cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា (CCJ) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទីប្រពន្ធ័ផ្សព្វផ្សាយ និង ការបោះឆ្នោតនៅកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិភាគបរិបទ និងដំណើរការបោះឆ្នោតនៅកម្ពុជា។ ថ្លែងនៅក្នុងសិក្ខាសាលានេះឯកឧត្តម ខៀវ…
Read More » -
កម្ពុជាបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២៨ ខែធ្នូដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ…
Read More » -
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋជាថ្មីម្តងទៀត ចូលកុំខ្លាចប៉ូលិសចរាចរណ៍ សូមខ្លាចការស្លាប់ ឬរបួស
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបន្ដណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ពេលធ្វើដំណើរតាមដងផ្លូវ កុំខ្លាចប៉ូលិសចរាចរណ៍ សូមខ្លាចស្លាប់ ឬរបួស។ សម្ដេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ…
Read More » -
អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះដើម្បីពង្រឹងសមត្ថភាព
សារព័ត៌មាន Cambodia New/ ភ្នំពេញ ៖ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅអគារស្ថាបនា តាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញ។ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ…
Read More » -
សម្តេចតេជោ៖ ចិនចំណាយថវិកាជិត២ពាន់លានដុល្លារជួយកម្ពុជាកសាងហេដ្ឋារចនាសម័្ពន្ធដែលចាំបាច់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ រួមជាមួយលោក វ៉ាង វិនធៀន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិនជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា…
Read More » -
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ស្លាប់ម្នាក់ និងរបួស១១នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្តាយាន៕
Read More » -
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។…
Read More » -
សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ ជាងខ្លាចប៉ូលីសចរាចរណ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ធ្នូ សម្ដេចតេជោមានប្រសាសន៍ផ្តាំផ្ញើថា ប៉ូលិសចរាចរណ៍មិនធ្វើអ្វីចំពោះពលរដ្ឋដែលគោរពច្បាប់ចរាចរណ៍ឡើយ ប៉ុន្តែបើសិនពលរដ្ឋគោរពច្បាប់ គឺមិនត្រូវខ្លាចប៉ូលិសឡើយ។ សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង រៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍…
Read More » -
កម្ពុជាគ្រោងធ្វើផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ
សារព័ត៌មាន Cambodia News/ ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នៅថ្ងៃអនាគតកម្ពុជានឹងរៀបចំឲ្យមានផ្លូវដែកល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់។ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន…
Read More »