ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

Cambodia News

កិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបូក​សរុប​នូវសមិទ្ធផលដ៏អស្ចារ្យ​និងបទពិសោធ​ដ៏មានតម្លៃក្នុងការគ្រប់គ្រងបក្សដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​នៅក្នុងយុគសម័យថ្មី ព្រមទាំង​ធ្វើ​ការ​វិភាគចំពោះ​ស្ថានការណ៍​ និងភារកិច្ច​របស់​បក្សបច្ចុប្បន្ន​និង​មួយ​រយៈពេល​ខាងមុខ​ក្នុង​ការ​​គ្រប់គ្រង​បក្ស ​និង​ពង្រឹង​បក្ស​ឱ្យ​ខ្លាំង​ក្លា ហើយបានអនុម័តការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖

1, សារៈសំខាន់ ភាពបន្ទាន់ និងការ​ទាមទារ​ទូទៅ​សម្រាប់ការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។

2, ​ពង្រឹងស្មារតី​បក្សរបស់សមាជិកបក្សកុម្មុយនីស្តចិន​ ។

3, អនុវត្តរបប​មជ្ឈការ​បែបប្រជាធិបតេយ្យយ៉ាងតឹងរ៉ឹង ។

4, កសាងក្រុមកម្មាភិបាល​ដែលមានគុណវឌ្ឍ​ខ្ពស់ និងមានសមត្ថភាពរ៉ាប់រង​ភារកិច្ចដ៏​សំខាន់​នៃការស្តារភាពរុងរឿងរបស់​ប្រជាជាតិ​ចិន​ឡើងវិញ ។

5, កសាងប្រព័ន្ធអង្គការដ៏ម៉ឺងម៉ាត់ដែលមានការតភ្ជាប់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ពីក្រោមដល់លើនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត ។

6,​​ ​កែតម្រូវ​ឥរិយាបថ ​និង​ពង្រឹង​វិន័យដោយឥតឈប់ឈរ  ។

​7, បន្ត​ជំរុញយ៉ាងមុតមាំឥតងាករេនូវ​អភិក្រមមិនហ៊ាន មិនអាច ​និង​មិនចង់ប្រព្រឹត្តអំពើពុករលួយ ​។

8, ប្រកាន់ខ្ជាប់នូវ​ការ​គ្រប់គ្រងបក្ស​តាមរយៈរបប ​និងបទប្បញ្ញត្តិនានា។

សមាជិកបក្សទាំងមូល​ត្រូវរួបរួមគ្នាឱ្យកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាប្រមុខ​ស្នូល អនុវត្តគ្រប់ជ្រុងជ្រោយ​នូវ «គំនិតលោក  Xi Jinping ​ ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុង​យុគសម័យថ្មី» ព្រមទាំងធ្វើ​កិច្ច​ខិតខំប្រឹងប្រែងដើម្បីជំរុញការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ​បន្ត​បង្កើត​និម្មាបនកម្ម​ថ្មី​នៃ​ការ​គ្រប់គ្រង​បក្ស​ក្នុង​យុគសម័យថ្មី  ​ ​​កសាង​និង​ពង្រឹងបក្ស​ឱ្យ​ខ្លាំងក្លា  ​រួម​សាមគ្គី​និង​ដឹកនាំ​ប្រជាជន​គ្រប់ជនជាតិ​ទូទាំងប្រទេស​ឱ្យ​តស៊ូ​​ប្រឹងប្រែង​​ក្នុងដំណើរការ​កសាង​ប្រទេស​សង្គមនិយមដ៏​ខ្លាំងក្លា​ ​និង​​ជំរុញ​ការ​​ស្តារ​ភាព​រុងរឿង​របស់​ប្រជាជាត​ចិន​​ឡើងវិញ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​តាម​បែបផែនចិន៕​​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close