សម្តេចតេជោ ហ៊ុន​ សែន បង្ហាញពីទេសភាពនៅកោះម៉ាឌីវ និងបានឆ្លៀតមុជទឹកសមុទ្រ

សារព័ត៌មាន​ Cambodia News/

ម៉ាលឌីវ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីទេសភាពនៅកោះម៉ាល់ឌីវ ជាមួយនឹងការឆ្លៀតមុជទឹកសមុទ្រនៅក្នុងប្រទេសនៃដែនកោះនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរដោយអមជាមួយរូបភាព ១៣សន្លឹក នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះថា៖ «ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅទាំងទឹកប្រៃនិងទឹកសាប»។

គួរឲ្យដឹងដែរថា សម្ដេចតេជោបំពេញទស្សនកិច្ចផ្លូវការទៅកោះម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋម៉ាល់ឌីវ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត៕

 

Related Articles

Back to top button
Close
Close