ខឹង​ឪពុកម្ដាយមិន​ទុក​សាច់គោ​អោយ​ហូប​កូនប្រុសទាញ​កាំបិតផ្គាក់គំរាម​សម្លាប់​​​

សារព័ត៌មាន​​ Cambodia News/

កំពង់ស្ពឺ (១៩ មិថុនា ២០១៩) ៖ ប្ដី​ប្រពន្ធ​ពី​នាក់ បានមក​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អធិការ​ដ្ឋា ន​នគរបាល​ស្រុក​គងពិសី ឲ្យ​ជួយ​ឃាត់ខ្លួន​កូនប្រុស​ដែល បាន​យក​ដំបង​និង​កាំបិតផ្គាក់​ទាញ​ដេញ​វាយ និង​គំរាម​សម្លាប់​ពួកគាត់ ដោយសារតែ​មិន​ទុក​សាច់គោ អោយ​​ហូប កាលពី​ថ្ងៃ​អង្គា​រ៍ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​។

​កូនប្រុស​មាសម្ដាយ​មានឈ្មោះ ស សំ​អូន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​ចាប់ខ្យល់​ដាក់​ដប រស់នៅ​ភូមិ​វាល ឃុំ​ស្រង់ ស្រុក​គងពិសី ដោយសារតែ​ខឹង​ឪពុកម្ដាយ បាន​សាច់គោ​ហូប​មិន​ទុក ឲ្យ​ខ្លួន​ហូប​ដែរ ទេី​ប​ធ្វេី​អោយ​បុរស​ជា​កូន​មាន​កំហឹង ខឹង​ឪពុកម្ដាយ ស្ទុះ​យក​ដុំថ្ម ដំបង​ឈេី ដេញ​គប់​វាយ​ម្តាយ​ឪពុក​មិន​ឲ្យ​ចូល​ផ្ទះ ព្រមទាំង​យក​កាំបិតផ្គាក់ គំរាម​សម្លាប់​ឪពុកម្ដាយ​ចោល​ទៀតផង​។

នគរបាល​ស្រុក​គងពិសី ក្រោយ​ទទួល​បណ្ដឹង​ប្ដី​ប្រពន្ធ​ខាង​លេី កំលាំង​នគរបាល បាន​ចុះ​ទៅដល់​ធ្វេី​ការឃាត់ខ្លួន បុរស​ជា​កូន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាព​រៀបរាប់ និង​ទទួលស្គាល់​ការពិត ។ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​គងពិសី បាន​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ដេី​ម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​បន្ដ​៕

Related Articles

Back to top button
Close
Close