ចោរ​ចូល​គាស់​ផ្ទះ​ទាំង​ថ្ងៃ​យក​អស់​ជាង​៥​ពាន់​ដុល្លារ​

ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ធ្នូ មានករណីចោរចូលគាស់ផ្ទះនៅផ្ទះអ្នក គ្រូ បង្រៀននៅសាលាវិចិត្រសិល្បៈយកទ្រព្យសម្បត្ដិនិងលុយកាក់ជាង៥ពាន់ដុល្លារ ស្ថិត នៅផ្ទះល្វែង គ្មានលេខ ក្នុងភូមិបន្លាស្អិត តាមបណ្ដោយ ផ្លូវលំ ក្រុមទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ម្ចាស់ផ្ទះដែលរង គ្រោះដោយសារសកម្មភាពចោរគាស់ផ្ទះខាង លើនេះ មានឈ្មោះឆុន ស៊ីណា អាយុ៤៩ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅសាលាមធ្យម សិក្សាវិចិត្រសិល្បៈ ។ ទ្រព្យសម្បត្ដិដែលត្រូវ បានក្រុមចោរលួចយកទៅនោះ សរុបជាង ៥ពាន់ដុល្លារ។

បើតាមសាក្សី ដែលរស់នៅក្បែរផ្ទះជន រងគ្រោះបានឱ្យដឹងថា នារីរងគ្រោះតែងតែ ងើបពីម៉ោង៤ទាបភ្លឺទៅជួយរៀបឥវ៉ាន់បង ប្អូន ហើយពេលត្រឡប់មកវិញ នៅវេលា ម៉ោង៦ព្រឹកតែងតែដឹកក្មួយទៅសាលារៀន រួចហើយរូបគាត់ក៏ធ្វើការដូចសព្វមួយដង រហូតដល់វេលាម៉ោង៦ល្ងាច ទើបត្រឡប់ មកផ្ទះវិញ ។ ប៉ុន្ដែនៅពេលដែលរូបគាត់ទៅ សាលាបាត់ នៅវេលាម៉ោងកើតហេតុខាង លើ ស្រាប់តែមានករណីចោរលួចគាស់ផ្ទះ របស់គាត់យ៉ាងដូច្នេះ ដោយរុះរើទ្រព្យសម្បត្ដិ គ្មានសល់កន្លែងណាឡើយ ។

ជនសង្ស័យជាចោរគាស់ផ្ទះបានរុះរើកកាយពេញផ្ទះតែម្ដងមុនពេលពួកវាបានយកទ្រព្យសម្បត្ដិនិង លុយកាក់ ហើយរត់គេចខ្លួនបាត់ ។ ក្រោយកើតហេតុគេសង្កេតឃើញអាជ្ញា ធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅទីតាំងកើត ហេតុ ប៉ុន្ដែមិនដឹងថា អាចស្វែងរកមុខសញ្ញា បានឬយ៉ាងណានោះទេ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close