លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនានិងពិសាតែជាមួយលោកស្រី Buedenbender ភរិយារបស់ប្រធានាធិបតីអាល្លឺម៉ង់
Cambodia News
នៅរសៀលថ្ងៃទី៣០ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនានិងពិសាតែជាមួយលោកស្រី Buedenbender ភរិយារបស់លោកSteinmeier ប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវដ្ឋនៅប្រទេសចិននៅទីក្រុងប៉េកាំង។
លោកស្រី Peng Liyuan បានរំលឹកឡើងវិញយ៉ាងសប្បាយរីករាយអំពីទិដ្ឋភាពអមដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៧ ហើយបានកោតសរសើរលោកស្រី Buedenbender ដែលបានយកចិត្តទុកដាក់រយៈពេលវែងចំពោះការធានាសិទ្ធិ និងផលប្រយោជន៍របស់ស្រ្តីនិងកុមារ។ ភរិយារបស់ប្រមុខរដ្ឋប្រទេសទាំងពីរបានទស្សនា និងចាប់អារម្មណ៍ខ្លាំងណាស់ទៅលើខ្សែវីដេអូខ្លីនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Peng Liyuan បានថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកការអប់រំនិងវប្បធម៌រវាងចិននិងអាល្លឺម៉ង់មានភាពសម្បូរបែប ដោយរំពឹងទុកថាប្រជាជននៃប្រទេសទាំងពីរអាចរក្សាការប្រាស្រ័យទាក់ទង បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាជំរុញការផ្សារភ្ជាប់ដួងចិត្តគ្នារវាងប្រជាជន និងប្រជាជន។
លោកស្រី Buedenbender បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងការរៀបចំយ៉ាងល្អិតល្អន់របស់លោកស្រី Peng Liyuan និងបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការងាររបស់លោកស្រី Peng Liyuan ក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិន ។ លោកស្រីបានបង្ហាញពីឆន្ទៈក្នុងការចូលរួម
ចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការររវាងភាគីទាំងពីរលើវិស័យពាក់ព័ន្ធដូចជាបុព្វហេតុស្រ្តីនិងកុមារជាដើម និងបង្កើនចំណងមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕