ព័ត៌មានជាភាសាខ្មែរ
-
យុវជនម្នាក់ គំរាមសម្លាប់ម្តាយបើមិនទិញម៉ូតូ និងទូរស័ព្ទឲ្យ
ខេត្តកណ្តាល ៖ យុវជនម្នាក់ ដែលសមត្ថកិច្ចបានអះអាងថា ទើបចេញពីគុកជាងមួយខែ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ និងគំរាមសម្លាប់ម្តាយបង្កើតបើមិនព្រមទិញម៉ូតូ និងទូរស័ព្ទឲ្យគេប្រើប្រាស់ ។ ហេតុ ការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពីមានហេតុការណ៍កើតឡើង ម្តាយជនសង្ស័យបានប្តឹង…
Read More » -
ការយកតម្លៃផ្ញើកង់ ម៉ូតូ ខុសច្បាប់តាមទីផ្សារ
ភ្នំពេញ៖ សេចក្តីប្រកាស ដែលចេញដោយក្រុមអង្គការសង្គមស៊ីវិល ជាអ្នកឃ្លាំមើលអភិបាលកិច្ចនៅកម្ពុជា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការយកតតម្លៃផ្ញើ កង់ ម៉ូតូ ដោយខុសច្បាប់ នៅតាមទីផ្សារ ដោយសំបុត្រផ្ញើម៉ូតូ តម្លៃត្រឹមតែ ៣០០ រៀល ប៉ុន្តែអ្នកយកលុយនៅកន្លែងផ្ញើម៉ូតូ តាមផ្សារទាំងអស់នៅភ្នំពេញ គឺយក ១.០០០…
Read More » -
ស៊ុយអែត ផ្ដល់វិភាគទាន ១លានកន្លះ សម្រាប់សាលាក្ដីខ្មែរក្រហម
ភ្នំពេញ៖ ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយប្រធានរដ្ឋសភាខ្មែរ នៅថ្ងៃទី២៨ វិច្ឆិកា នេះ ឯកអគ្គរដ្ឋទូតថ្មី ប្រទេស ស៊ុអែត គឺលោក ស្រី អានណាមាជ ហុលហ្គាដ (ANNAMAJ HULGARD) បានសន្យាផ្ដល់វិភាគទាន ១៥០.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់សាលាក្ដីខ្មែរក្រហម ។
Read More » -
យុវជន ២០០ នាក់បង្ហាញតម្រូវការចាំបាច់របស់ពួកគេដល់រដ្ឋាភិបាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ ក្រុមយុវជនប្រមាណជា ២០០ នាក់ មកពីបណ្តាខេត្ត-ក្រុងចំនួន ៩ ក្នុងប្រទេសកម្ពុជា បានជួបជុំគ្នាក្នុងសិក្ខាសាលាមួយដែលធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ដើម្បីចែករំលែកព័ត៌មាន និងបង្ហាញពីតម្រូវការចាំបាច់នានារបស់យុវជនដើម្បីផ្ញើសារជូន រាជរដ្ឋាភិបាលឲ្យធ្វើការកែលម្អ។
Read More » -
រដ្ឋមន្ត្រីក្រសួងទេចរណ៏ អំពាវនាវ ដល់អ្នកគ្រោងចូលរួមបាតុកម្ម រក្សាសណ្ដាប់ធ្នាប់
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ចការ ឯសណ្ឋាការឡឺរ៉ូយ៉ាល់ បានអំពាវនាវ ដល់អ្នកគ្រោងចូលរួមបាតុកម្ម នាថ្ងៃទី ១០ ធ្នូ ខាងមុខ ក្នុងខេត្តសៀមរាប ដែលដឹកនាំដោយគណបក្សប្រឆាំង ឲ្យរក្សាភាពស្ងៀមស្ងាត់ និងសណ្ដាប់ធ្នាប់ ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ថោង ខុន…
Read More » -
យុទ្ធនាការបំពាក់បូពណ៌ស ដល់បុរស ដើម្បីកាត់បន្ថយហិង្សាលើស្ត្រី
ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៥វិច្ឆិកា ដល់ថ្ងៃទី ១០ខែធ្នូ បណ្តាញបុរសកម្ពុជា សហការជាមួយ អង្គការជាតិ និងអន្តរជាតិ បានផ្តួចផ្តើមគ្នា ប្រារព្ធនៅទិវាអន្តរជាតិមួយ ដែលគេឲ្យឈ្មោះថា ជាយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូពណ៌ស ដល់បុរស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។
Read More » -
ក្រសួងមហាផ្ទៃប្រកាសធ្វើកំណែទម្រង់បោះឆ្នោត
ភ្នំពេញ៖ យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចុះ ថ្ងៃទី២៥ ខែវិច្ឆិកា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមធ្វើសិក្ខាសាលាថ្នាក់ជាតិ ដើម្បីជំរុញការកែទម្រង់ការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០១៣ ឬខែមករា ឆ្នាំ២០១៤ខាងមុខ។
Read More » -
អ្នករស់នៅភូមិបឹងកក់ ទារសំណងបន្ថែម ពីសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ចការនេះ អ្នករស់នៅភូមិ បឹងកក់ប្រមាណ ៥០-៦០នាក់ តំណាងឲ្យជាង១០០០គ្រួសារ បានប្រមូលផ្តុំគ្នាមុខសាលារាជធានី ភ្នំពេញជាថ្មី ដើម្បីទាមទារជំរុញឱ្យដំណោះស្រាយ ឆ្លើយតបនឹងការសន្យាលើករណីបណ្តេញចេញ ។
Read More » -
សាលា រាជធានីភ្នំពេញ ប្រារព្ធពិធី បង្សុកូល ដល់អ្នកស្លាប់ នៅកោះពេជ្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុ រត់ជាន់គ្នាលើស្ពានកោះពេជ្រ នៅស្តូបក្បែរស្ពាននាគ។ ពិធីនេះក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ សាលារាជធានីភ្នំពេញ រួមនឹងសាលាខណ្ឌទាំង ៩…
Read More » -
តុលាការកំពូលបើកសវនាការអ្នកស្រីយ៉ោម បុប្ផា ព្រឹកនេះ
ភ្នំពេញ ៖ តុលាការកំពូលនាវេលាម៉ោង៨ព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៣ នេះ បានបើកសវនាការរឿងក្តីអ្នកស្រីយ៉ោម បុប្ផា ដោយការតាមដាន និងចាប់អារម្មណ៍ពី សហគមន៍ជាតិនិងអន្ដរជាតិ ជាពិសេស បណ្ដាអង្គការក្រៅរដ្ឋាភិបាល ដែលតាមដាន ទៅលើករណីរបស់អ្នកស្រី ។
Read More »