ព័ត៌មានជាភាសាខ្មែរ
-
រដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១១មីនា ជាទិវាជាតិអំណាន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ កញ្ញា ២០១៥) ៖ រាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអំណាន ដើម្បីបណ្តុះទម្លាប់អាន ជម្រុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។
Read More » -
អ្នកបើកបរគ្មានប័ណ្ណបើកបរ និងប្រើប្រាស់រថយន្តគ្មានស្លាកលេខ អាចជាប់ពន្ធនាគារ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ កញ្ញា ២០១៥) ៖ យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ម្ចាស់យានយន្តណា ដែលប្រើប្រាស់ទ្រូងផ្លូវសាធារណៈ ហើយមិនបានពាក់ស្លាកលេខ ត្រូវប្រឈមមុខនឹងជាប់ពន្ធនាគាររយៈពេល ៦ថ្ងៃ ដល់ ១ខែ និងពិន័យប្រាក់និងពិន័យប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។…
Read More » -
ជីតាចាប់រំលោភចៅស្រីអាយុ ៨ឆ្នាំរហូតបានសម្រេច
សារព័ត៌មាន Cambodia News/ កំពងៈឆ្នាំង (១៧ កញ្ញា ២០១៥) ៖ តាចាស់តណ្ហាក្រាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភចៅស្រីជីដូនមួយរហូតបានសម្រេច ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ…
Read More » -
ឃុំចំនួន ៣នៅខេត្តកំពត ត្រូវបានលិច
សារព័ត៌មាន Cambodia News/ កំពត (១៧ កញ្ញា ២០១៥) ៖ តាមសេចក្ដីរាយការណ៍ពីខេត្តកំពតបានឲ្យដឹងថា គិតមកត្រឹមពេលនេះឃុំបីនៅខេត្តកំពតក្នុងស្រុកទឹកឈូ មានឃុំម៉ាក់ប្រាំង ឃុំកំពង់គ្រែង និងឃុំព្រៃឃ្មំ ត្រូវបានទឹកជន់លិច ដោយសារក្រុមហ៊ុន វារីអគ្គិសនីកំចាយបើកទ្វារទឹកទាំងគំហុក។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីមានទឹកជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣ឃុំនៅស្រុកទឹកឈូ អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីចុះទៅដោះស្រាយសម្រួលការងារផ្សេងៗរួមនឹងការត្រៀមសង្គ្រោះប្រជាពលរដ្ឋចេញពីកន្លែងគ្រោះថ្នាក់ផងដែរ។
Read More » -
អាកាសធាតុប្រទេសកម្ពុជាកំឡុងពេលបីឆ្នាំចុងក្រោយនេះ
សារព័ត៌មាន Cambodia News/ ដោយ៖ គីមស្រង់ ភ្នំពេញ (១៦ កញ្ញា ២០១៥) ៖ បរិយាកាសដែលមនុស្សរស់នៅជាមួយសព្វថ្ងៃនេះ បាននឹងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដែលក្លាយជាកត្តាមួយរារាំងដល់ដំណើរការសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមិនថានៅប្រទេស ណានោះទេ។ ជាក់ស្តែង ថ្មីៗនេះមានព័ត៌មានអំពីការបាត់ជីវិតមនុស្សដោយសារតែអាកាសធាតុកាន់ តែប្រែជាក្តៅទៅៗ ជាពិសេសគឺនៅប្រទេសឥណ្ឌាដែលអត្រាមនុស្សស្លាប់ដោយសារកំដៅខ្លាំងមានប្រ មាណជាង១៨០០នាក់ យោងតាមសារព័ត៌មាន…
Read More » -
អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរជាប់ឃុំ៥៨នាក់ក្នុងចំណោម៩២នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ កញ្ញា ២០១៥) ៖ ពលរដ្ឋខ្មែរចំនួន៥៨នាក់ ក្នុងចំណោម៩២នាក់ ដែលជាប់ពន្ធនាគារខេត្តនគររាជសីម៉ាប្រទេសថៃ ពីបទចូលកាប់ឈើខុសច្បាប់ក្នុងឧទ្យានជាតិខេត្តនគររាជសីម៉ា ប្រទេសថៃ ត្រូវបានអាជ្ញាធរថៃដោះលែងកាលពីថ្ងៃទី១១កញ្ញា តាមច្រកឆុងចម-អូស្មាច់ ដោយគ្រាន់តែបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន៤២៥០បាត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៥កញ្ញា។
Read More » -
រដ្ឋាភិបាលចេញអនុក្រឹត្យ ផាកពិន័យអ្នកចោលសំរាម ដែលមិនគ្រប់គ្រងសំណល់តាមការណែនាំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ កញ្ញា ២០១៥) ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៥ ឲ្យដឹងថា ម្ចាស់សំរាម សំណល់រឹងទីប្រជុំជនត្រូវអនុវត្តការញែកនិងការវេចខ្ចប់សំរាម សំណល់រឹងដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបានដោយឡែកពីសំរាម…
Read More » -
សម្តេច ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវការជូនលោកអនុប្រធានាធិបតីឥណ្ឌានាព្រឹកនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ កញ្ញា ២០១៥) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបដិសណ្ឋាការកិច្ចជាផ្លូវការជូនលោក មហាម៉ាត់ ហាម៊ីត អាន់សារី អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ក្នុងអំឡុងពេលដែលលោកអនុប្រធានាធិបតី អញ្ជើញមកទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះ…
Read More » -
ខឹងប្រពន្ធមិនឲ្យរួមរ័ក វាយទាញញញួរ សំពង់ក្បាលប្រពន្ធដេកស្លាប់
សារព័ត៌មាន Cambodia News/ ត្បូងឃ្មុំ (១៥ កញ្ញា ២០១៥) ៖ បុរសជាប្តីម្នាក់ បានបង្ខំប្រពន្ធរួមរ័ក ជាមួយតែនាងប្រកែករហូតដល់កើតជាជំលោះ ប្តីទាញញញួរ សំពង់ក្បាលប្រពន្ធរហូតដល់ស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិម្ខោះ ឃុំជាំក្រវៀន ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។
Read More » -
សិស្សពូកែនិទ្ទេស A ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ២លាន និងម៉ាស៊ីន Tablack ១គ្រឿង
សារព័ត៌មាន Cambodia News / ភ្នំពេញ (១៥ កញ្ញា ២០១៥) ៖ នៅក្នុងពិធីសំណេះសំណាលដែលធ្វើឡើង នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី១៥ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍សំដែងនូវការចូលរួមអបអរសាទរជាមួយនឹងជ័យលាភីទាំង ១០៨រូប ដែលបានប្រឡងជាប់និទ្ទេស A…
Read More »