ព័ត៌មានជាភាសាខ្មែរ
-
សម្តេចតេជោ អញ្ជើញសម្ភោធអគារសិក្សានៅវិទ្យាល័យ ក្រុងក្រចេះ
សារព័ត៌មាន Cambodia News/ ក្រចះ (២៧ មីនា ២០១៧) ៖ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៧បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីមានកម្ពស់ ៣ជាន់ ស្មើនិង ៤៨ បន្ទប់នៅវិទ្យាល័យសម្តេចតេជោ…
Read More » -
ប្រពលរដ្ឋ១៥២នាក់បានពុលនំបញ្ចុកនៅស្រុកឧដុង្គ
សារព័ត៌មាន Cambodia News/ កំពង់ស្ពឺ (២៧ មីនា ២០១៧) ៖ ប្រជាពលរដ្ឋ១៥២នាក់ពុលនំបញ្ចុក ក្នុងពិធីនិមុនព្រះសង្ឃសូត្រមន្តនៅផ្ទះប្រជាពលស្ថិតក្នុងភូមិក្រាំងតាសោមឃុំជំពូព្រឹក្សស្រុកឧដុង្គខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៧។ សម្ថតិកិច្ចអធិការនគរបាលស្រុកឧដុង្គបានឲ្យដឹងថាមានផ្ទះប្រជាពលរដ្ឋឈ្មោះទ្រូនិងខេម.ស្ថិតក្នុងភូមិក្រាំងតាសោមឃុំជំពូរព្រឹក្សបាន
Read More » -
តុលាការសម្រេចផ្តន្ទាទោស ជួប សម្លាប់ ដាក់ពន្ធនាគារមួយជីវិត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៣ មីនា ២០១៧) ៖ នៅមុននេះបន្តិចចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារមួយជីវិតពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី៕
Read More » -
ភ្លៀងកក់ខែអាចនឹងបន្តធ្លាក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ០៣ ខែមេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៣ មីនា ២០១៧) ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៧ ភ្លៀងកក់ខែអាចនឹងបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមេឃរកកលភ្លៀង៕
Read More » -
រដ្ឋមន្ត្រីក្រសួងអប់រំលើកឡើងថា សិស្សស្រីភាគច្រើនរៀនពូកែជាងសិស្សប្រុស
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មីនា ២០១៧) ៖ ថ្លែងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា ២០១៦-២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន…
Read More » -
អគ្គិសនីតង់ស្យុងខ្ពស់សម្លាប់ដំរីព្រៃដ៏ធំមួយក្បាលនៅខេត្តព្រះសីហនុ
សារព័ត៌មាន Cambodia News/ ព្រះសីហនុ (២២ មីនា ២០១៧) ៖ ដំរីព្រៃដ៏ធំមួយក្បាលត្រូវបានអ្នកភូមិប្រទះឃើញ ដេកងាប់ នៅក្បែរបង្គោលបញ្ជូនចរន្តអគ្គិសនីតង់ស្យុងខ្ពស់កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីអភិរក្សសត្វព្រៃ បានបញ្ជាក់ថា ដំរីនោះបានងាប់ពេលត្រូវខ្សែភ្លើងឆក់…
Read More » -
មន្ត្រីរាជការនឹងបានឡើងប្រាក់ខែទាំងអស់ ហើយអាចបើកបានចាប់ពីថ្ងៃស្អែកទៅ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មីនា ២០១៧) ៖ ក្នុងពិធីចែកសញ្ញាបត្រជូន គរុនិស្សិត-សិស្ស នៃវិទ្យាស្ថានជាតិអប់អប់រំថា ថ្ងៃស្អែកទី ២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិល គ្រប់ផ្នែកទាំងអស់អាចបើកប្រាក់ខែដែលដំឡើងឱ្យនោះហើយ។
Read More » -
សាលាក្រុងបកស្រាយពីបំណងចង់ដកទូATM ក្រោយរងការរិះគន់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មីនា ២០១៧) ៖ ក្រោយសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយពីប្រសាសន៍លោកអភិបាលក្រុងនូវបំណងចង់លុបបំបាត់ទូATMទូទាំងប្រទេស ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ក៏ដូចជាបញ្ហាអសន្តិសុខជាដើមនោះ សាធារណជនបានរិះគន់យ៉ាងចាស់ដៃ។ ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយការរិះគន់ សាលាក្រុងក៏បានចេញមុខបកស្រាយពីចេតនាដែលខ្លួនបានលើកឡើង។
Read More » -
សម្តេចតេជោ ៖ សូមប្រជាពលរដ្ឋធ្វើដំណើរត្រូវបង្កើនការប្រយ័ត្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មីនា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើដំណើរត្រូវបង្កើនការប្រយ័ត្ន និងគោរពច្បាប់ចរចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈដែលពេលនោះនឹងមានចរាចរណ៍មមាញឹកខ្លាំង។ ថ្លែងក្នុងពិធី សំណេះសំណាល និងប្រគល់សញ្ញាបត្រគ្រូឧទ្ទេសអធិការអប់រំ និស្សិតអធិការអប់រំ និស្សិតបរិញ្ញាជាន់ខ្ពស់…
Read More » -
ឡានក្រុងសាធារណៈជិះ៣ថ្ងៃពេលចូលឆ្នាំខ្មែរមិនយកលុយទេ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មីនា ២០១៧) ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រាប់សម្តេចតេជោ ហ៊ុន សែនថា រថយន្តក្រុងសាធារណៈដែលកំពុងរត់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល នឹងមិនយកលុយពីអ្នកដំណើរឡើយរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
Read More »