ព័ត៌មានជាភាសាខ្មែរ
-
អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ ប្រឈមជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ កាលពីព្រលប់ម្សិលមិញមនុស្ស៤នាក់ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារ ក្នុងនោះមានលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនិងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ពីបទឃាតកម្ម។ ចំណែកមនុស្ស២នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទលាក់បាំងតម្រុយក្នុងអង្គហេតុតែមួយ។
Read More » -
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំចរ នឹងចូលមកដល់នៅម៉ោង៩ និង១២នាទីថ្ងៃទី១៤ ខែមេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំចរ សំរឹទ្ធស័ក ព.ស ២៥៦២ គ.ស ២០១៨ មហាសករាជ ១៩៤០ ចលសករាជ ១៣៨០ សង្ក្រានឆ្នាំនេះ នឹងចូលមកនៅថ្ងៃថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី១៤…
Read More » -
សម្តេច ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នៅខេត្តសៀមរាប
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប។ ព្រឹត្តិករណ៍ជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបួន
Read More » -
សម្រេចចោទប្រកាន់មនុស្ស៤នាក់ លើករណីឃាតកម្មលោកស្ត្រី ចេវ សុវឌ្ឍនា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ មេសា ២០១៨) ៖ ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់តែប៉ុណ្ណោះ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតកម្មលើស្ត្រីអ្នកនាង ចេវ សុវឌ្ឍនា។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា ដោយចោទប្រកាន់ពីបទ ឃាតកម្ម…
Read More » -
សម្តេចតេជោ ប្រាប់ឲ្យមន្ត្រីត្រៀមទប់ទល់ហានិភ័យសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ មេសា ២០១៨) ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ក្រុមមន្ត្រី ត្រៀមខ្លួនទប់ទល់ ដើម្បីបញ្ចៀសខ្លួនពីសង្គ្រាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ សម្តេចបានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា គណនេយ្យនៅសាលសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៣…
Read More » -
លោក ហ៊ុន ម៉ានី ទទួលគ្រឿងឥស្សរិយយស Padma Shri ពីប្រធានាធិបតីឥណ្ឌា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣ មេសា ២០១៨) ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលគ្រឿងឥស្សរិយយសប៉ាត់ម៉ាស្រ៊ី( Padma Shri )ពីប្រធានធិបតីឥណ្ឌាកាលពីថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៨ នៅទីក្រុង…
Read More » -
សម្តេចតេជោប្រកាសជាថ្មីសម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅខេត្ត-ក្រុងនានា ក្នុងឱកាសបុណ្យចូលឆ្នាំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ មេសា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាថ្មីនូវដំណឹងល្អសម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅខេត្ត-ក្រុងនានា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គឺរថយន្តក្រុងសាធារណៈរបស់រដ្ឋនឹងដឹកជញ្ជូនមិនគិតថ្លៃ ពីភ្នំពេញទៅបណ្តាខេត្តនានាតាមបណ្តោយផ្លូវជាតិលេខ ៤, ៣, ៦ បន្ថែមទៀត ។
Read More » -
ផលិតផលក្លែងក្លាយខុសច្បាប់ជាង៦០តោន នឹងកម្ទេចចោលនៅថ្ងៃស្អែកនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ មេសា ២០១៨) ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ស្អែកនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ប្រមាណជាង៦០តោន។ ផលិតផលក្លែងក្លាយខុសច្បាប់ប្រមាណជាង៦០តោននេះ គឺសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបនិងរឹបអូសពីជនល្មើសដែលចរាចរ ផលិត…
Read More » -
សម្តេចតេជោ ៖ ព្រះមហាក្សត្រ និង សម្តេចម៉ែ នឹងយាងមកដល់កម្ពុជានៅរសៀលនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ មេសា ២០១៨) ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សហនុ នឹងយាងត្រឡប់ពីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន មកដល់ប្រទេសកម្ពុជា…
Read More » -
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការផ្តល់រថយន្តក្រុងជូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ មេសា ២០១៨) ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងរបស់រាជធានីភ្នំពេញ ដែលមានស្លាក «រាជធានីភ្នំពេញ» ចំនួន៦០គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តមួយចំនួន…
Read More »