ព័ត៌មានជាភាសាខ្មែរ
-
ក្រសួងសុខាភិបាល ហាមលក់ និង ប្រើប្រាស់ ផលិតផល នៅលើហ្វេសប៊ុក ឈ្មោះ ប៊ូ សាអែម
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មេសា ២០១៩) ៖ ដើម្បីចៀសវាងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា គណនីហ្វេសប៊ុកមួយឈ្មោះថា ប៊ូ សាអែម កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព គ្មានក្រុមហ៊ុននាំចូលស្របច្បាប់ ។
Read More » -
សម្តេចតេជោ ៖ ប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជា
សារព័ត៌មាន Cambodia News/ ប៉ោយប៉ែត (២២ មេសា ២០១៩) ៖ នៅក្នុងហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ថ្ងៃនេះ ខ្ញុំមានឱកាសបានមកដល់ទឹកដីប៉ោយប៉ែត ដែលជាអតីសមរភូមិក្តៅក្នុងពេលសង្រ្គាម ១៩៧៩-១៩៩១។ ពេលនេះប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជាដែលកំពុងផ្តល់ផ្កាផ្លែយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមព្រំដែន។
Read More » -
ក្រសួងសុខាភិបាល ប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៩ មេសា ២០១៩) ៖ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ និងប្រមូលមកវិញ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទរួមមាន៖ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR…
Read More » -
គ.ជ.ប ៖ អត្តសញ្ញាណបណ្ណគំរូចាស់អស់សុពលភាពមិនអាចចុះឈ្មោះបោះឆ្នោតទេ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៩ មេសា ២០១៩) ៖ គ.ជ.ប ប្រកាសថា អត្តសញ្ញាណបណ្ណគំរូចាស់អស់សុពលភាពគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មិនអាចប្រើប្រាស់សម្រាប់ការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៩បានទេ។ ដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ ១៨ឆ្នាំឡើងគឺកើតមុន ឫកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០១…
Read More » -
ខឹងស្តីបន្ទោសរឿងដើរលេងច្រើន ទាញកាំបិទកាប់សម្លាប់ឪពុក
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៩ មេសា ២០១៩) ៖ តាមផេកហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអោយដឹងថា ឪពុកបានស្តីបន្ទោសអោយកូនរឿងដើរលេងច្រើន ហើយដោយមានការតមាត់រវាងឪពុក នឹងកូន ចុះឡើងៗ ឪពុកទ្រាំមិនបាន ក៏បោកទូរស័ព្ទចោល ក្រោយមកកូនបានទាញកាំបិទកាប់ឪសម្លាប់…
Read More » -
សីតុណ្ហភាពនឹងឡើងដល់៤០អង្សាសេជាថ្មី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៩ មេសា ២០១៩) ៖ ជ្រលងសម្ពាធទាបចុះភ្លៀងកក់ខែស្ទើរតែលែងមានស៊ីតុណ្ហភាពអតិបរមាបានកើនឡើងវិញលើសពី៤០ អង្សាសេនៅពេលខ្លះក្នុងរយៈពេលខ្លី។ ព្រមពេលជាមួយគ្នានេះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតមានកាន់តែច្រើននិងខ្លាំងជាងពេលមុនទៀត ស្ថានភាពនេះបានបង្កើនឥទ្ធិពលជាលំដាប់ក្នុងរង្វង់ជាងមួយខែទៀតទើបចុះខ្សោយវិញ ឯរដូវស្សានៅតែមកដល់យឺតជាងពេលធម្មតាពោលគឺដល់សប្តាហ៍ទីបីទើបមកដល់ យឺតជាងធម្មតាពីរសប្តាហ៍។
Read More » -
ក្រសួងសុខាភិបាលណែនាំ ១១ ចំណុចបង្ការសុខភាពពេលបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១០ មេសា ២០១៩) ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭកឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព ជាពិសេសក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្របនឹងអាកាសធាតុលកើនកម្តៅខ្លាំងលើផ្ទៃប្រទេស ជាពិសេស ការបរិភោគចំណីអាហារ និង ភេសជ្ជៈ ការរៀបចំអាហារ និង ការទុកដាក់អាហារមិនត្រឹមត្រូវ ។
Read More » -
ប្តីអារកសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយដោយសារភ្លើងប្រច័ណ្ឌ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១០ មេសា ២០១៩) ៖ ដោយភ្លើងប្រច័ណ្ឌ បណ្តាលឲ្យបុរសជាប្តីអារកសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះជនរងគ្រោះ ស្ថិតនៅ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ…
Read More » -
ជី ដេវិត នឹងទេព បូព្រឹក្ស ខណះពេលកំពុងច្រៀង ស្រាប់តែសម្តេចតេជោហ៊ុន សែន……..
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១០ មេសា ២០១៩) ៖ កាលពីថ្មីៗនេះ លោក ជីដេវីត រួមទាំង កញ្ញា ទេព បូព្រឹក្ស បានអញ្ចើញចូលរួមក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដែលបានធ្វើឲ្យបរិយាកាស នៅពេលនោះ មានភាពសប្បាយរីករាយជាខ្លាំង…
Read More » -
សម្តេចតេជោអំពាវនាវដល់វិនិយោគិនចិន និងខ្មែរនៅកម្ពុជាចូលរួមថែរក្សាសន្តិភាព
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១០ មេសា ២០១៩) ៖ ក្នុងពិធីពិសារភោជនាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រនាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់អ្នកវិនិយោគចិន និងខ្មែរជាប់សែស្រឡាយចិននៅកម្ពុជា សូមបន្តចូលរួមមួយរាជរដ្ឋាភិបាល ថែរក្សាឱ្យបាននូវសុខសន្តិភាព។
Read More »