ព័ត៌មានជាភាសាខ្មែរ
-
ក្មេងស្រីប្រុសពីរនាក់បងប្អូនបានត្រូវគេសម្លាប់សង្ស័យជាករណីរំលោភសម្លាប់
សារព័ត៌មានជា Cambodia News/ ខេត្តព្រះសីហនុ (៣០ ឧសភា ២០១៩) ៖ មានហេតុការណ៍ដ៏ព្រៃផ្សៃមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ដោយក្មេងតូចៗស្រីប្រុសពីរនាក់បងប្អូនអាយុទើប ១០ឆ្នាំ និង ២ឆ្នាំកន្លះ បានស្លាប់បាត់បត់ជីវិត ដោយសង្ស័យជាអំពើរំលោភសម្លាប់ នៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ។
Read More » -
អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនអាចបើប្រាក់បៀវត្សរ៍ប្រចាំខែឧសភាចាប់ពីថ្ងៃទី២៨នេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣០ ឧសភា ២០១៩) ៖ បេឡាជាតិអតីតយុទ្ធជនប្រកាសស្តីពីការបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ប្រចាំខែឧសភា ឆ្នាំ២០១៩ ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលរស់នៅតាមបណ្តាលរាធានី ខេត្ត ចាប់ពីថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៩ ។
Read More » -
អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះស្រាវជ្រាវករណីត្រីឆ្អើរបង្កប់គ្រាប់ដែកដាក់លក់នៅផ្សារលើ
សារព័ត៌មាន Cambodia News/ កំពង់ឆ្នាំង (៣០ ឧសភា ២០១៩) ៖ រយៈពេលប៉ុន្មានថ្ងៃនេះ វីដេអូដែលប្រជាពលរដ្ឋបានទិញត្រីឆ្អើរ ដោយមានបង្កប់គ្រាប់ដែកនៅក្នុងពោះត្រី ដែលអ្នកបង្ហោះអះអាងថា ទិញនៅផ្សារលើទីរួមខេត្តកំពង់ឆ្នាំងត្រូវបានគេចែកចាយយ៉ាងខ្លាំង ចំពោះករណីនេះម្នាក់ៗគិតថា ដើម្បីថ្លឹងទៅអោយបានធ្ងន់ ហើយមួយទៀតវាក៏អាចធ្វើអោយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពផងដែរ។
Read More » -
កម្ពុជានឹងកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែម
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ ឧសភា ២០១៩) ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី បរិយាកាសវិនិយោគនៅកម្ពុជានាព្រឹកថ្ងៃទី២៩ ខែឧសភានៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្ដងទៀត ថាចាប់ពីឆ្នាំក្រោយទៅថ្ងៃឈប់ សម្រាកបុណ្យ នៃទិវាប្រចាំឆ្នាំ ដែលមានរយៈពេល២៨ថ្ងៃ ក្នុងមួយឆ្នាំ ត្រូវបន្ថយមកត្រឹម២១ថ្ងៃវិញ នឹងដាក់ឲ្យអនុវត្តចាប់ពី…
Read More » -
ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ជម្លោះមន្ត្រីគយប៉ុស្ដិ៍ព្រែកចាក និងក្រុមអ្នកកាសែត តាមច្បាប់អាចប្ដឹងអ្នកកាសែតទាំងនោះពីបទ…..
សារព័ត៌មាន Cambodia News/ កំពត (២៩ ឧសភា ២០១៩) ៖ មានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយមានករណីក្រុមអ្នកកាសែត ឈ្លោះជាមួយនឹងមន្ត្រីគយប៉ុស្ដិ៍ព្រែកចាក និងបានស្រែករិះគន់ខ្លាំងៗទៅលើមន្ត្រី២រូប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត។
Read More » -
សម្ដេចតេជោ បង្ហាញគោលនយោបាយរបស់កម្ពុជាដើម្បីទាក់ទាញវិនិយោគិនជប៉ុនបន្ថែមទៀត
សារព័ត៌មាន Cambodia News / ភ្នំពេញ (២៩ ឧសភា ២០១៩) ៖ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥នេះ នាទីក្រុងតូក្យូប្រទេសជប៉ុន ព្រឹកថ្ងៃទី២៩ ខែឧសភានេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមនៅក្នុងសិក្ខាសាលាស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលសិក្ខាសាលានេះមានការចូលរួមពីតំណាងក្រុមហ៊ុននានានៅក្នុងប្រទេសជប៉ុនជាច្រើន។
Read More » -
សម្តេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន
សារព័ត៌មានCambodia News/ ភ្នំពេញ (២៨ ឧសភា ២០១៩) ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីទៅបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពី ” អនាគតរបស់អាស៊ី ” និងព្រឹត្តិការណ៍ជាច្រើនទៀត ចាប់ពីថ្ងៃទី២៩…
Read More » -
ព្រះរាជពិធីច្រត់ព្រះនង្គ័លៈដំណាំកសិកម្មបីមុខនឹងទទួលបានផលល្អ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ ឧសភា ២០១៩) ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ៤រោច ខែពិសាខ ដើម្បីប្រកាសថា រដូវវស្សា បង្កបង្កើនផល ចាប់ផ្តើមហើយ ដោយនៅឆ្នាំនេះ បានប្រារព្ធឡើងនៅខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែឧសភា…
Read More » -
សម្តេចតេជោ បង្ហាញការដាស់តឿនដល់កសិករក្នុងការត្រៀមលក្ខណៈសម្រាប់ធ្វើកសិកម្ម
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ ឧសភា ២០១៩) ៖ ព្រឹកថ្ងៃទី២២ខែឧសភានេះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវការអបអរចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លដែលកំពុងប្រព្រឹត្តទៅនៅខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពនៃអង្គព្រះមហាក្សត្រកម្ពុជា។ ជាមួយគ្នានោះសម្តេចក៏បានបង្ហាញនូវការដាស់តឿនខ្លះដល់កសិករក្នុងការត្រៀមលក្ខណៈសម្រាប់ធ្វើកសិកម្មនៅឆ្នាំនេះដែរ។
Read More » -
រដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមានបង្ហោះរូបមន្ត្រីដែលមានតែឈ្មោះតែបើកប្រាក់ខែ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ ឧសភា ២០១៩) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា នេះ បានសរសេរសារព្រមានបង្ហោះរូបមន្ត្រី ដែលមានតែឈ្មោះ ហើយអត់ធ្វើការ ដោយរង់ចាំតែបើកប្រាក់ខែក្រសួងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
Read More »