ព័តមានអន្តរជាតិ
-
ការប្រគុំតន្រ្តីនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ក្រោមប្រធានបទ”ច្រៀងនិងរីករាយជាមួយគ្នា”ឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅនៅក្រុងប៉េកាំង
Cambodia News ក្នុងរដូវស្លឹកឈើជ្រុះនេះ ការប្រគុំតន្រ្តីនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ក្រោមប្រធានបទ”ច្រៀងនិងរីករាយជាមួយគ្នា”ឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅនៅក្បែរបឹងYanxiនៅក្រុងប៉េកាំង ជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាង៤០០រូបបានចូលរួមរីករាយជាមួយគ្នា។ ការប្រគុំតន្រ្តីលើកនេះបានចាត់ទុកថ្ងៃបុណ្យសែនព្រះខែជាតំណភ្ជាប់ខាងមនោសញ្ចេតនា មិនត្រឹមតែមានបទចម្រៀងល្បីៗនិយមដែលជាការចងចាំរបស់ជនរួមជាតិនៅត្រើយទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីវប្បធម៌ជួបជុំគ្នាដែលមានប្រវត្តិសាស្រ្តពាន់ឆ្នាំរបស់ប្រជាជនចិនផងដែរ ដែលធ្វើឱ្យជនរួមជាតិចិនតភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅតាមរយៈចង្វាក់តន្រ្តីនិងការពិពណ៌នាពីរឿងរ៉ាវ៕
Read More » -
ភាពយន្តឯកសាររឿង “សំឡេងរបស់អ្នក វគ្គទី ២ ” ត្រូវបានចាក់បញ្ចាំងនៅទីក្រុងប៉េកាំង
Cambodia News ថ្ងៃទី១១ ខែតុលា ក្នុងនាមជាសកម្មភាពបន្ទាប់បន្សំមួយនៃវេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦ ភាពយន្តឯកសាររឿង “សំឡេងរបស់អ្នក វគ្គទី ២ ” ត្រូវបានចាក់បញ្ចាំងនៅទីក្រុងប៉េកាំង។ កាលពីពីរឆ្នាំមុន ភាពយន្តឯកសាររឿង “សំឡេងរបស់អ្នក” ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានពិពណ៌នាពីសាច់រឿងនៃការហៅទូរស័ព្ទរបស់អ្នកក្រុងតាមរយៈខ្សែទូរស័ព្ទទាក់ទងបន្ទាន់លេខ “12345” របស់ទីក្រុងប៉េកាំង ដើម្បីបង្ហាញដោយពេញលេញអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងកំណែទម្រង់ចំពោះការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈ។ ភាពយន្តរឿង”សំឡេងរបស់អ្នក…
Read More » -
ឧទ្យានជាតិខ្លាឃ្មុំផេនដា ៖ ជម្រករបស់ខ្លាឃ្មុំផេនដានិងជាខែលការពារជីវៈចម្រុះ
Cambodia News «ត្រូវពន្លឿនការកសាងប្រព័ន្ធតំបន់ការពារធម្មជាតិដែលមានឧទ្យានជាតិជាស្នូល ហើយធ្វើឱ្យមានសុក្រឹតភាពនូវយន្តការត្រួតពិនិត្យនិងគ្រប់គ្រងតំបន់ការពារធម្មជាតិ និងខ្សែបន្ទាត់ក្រហមនៃការអភិរក្សប្រព័ន្ធអេកូឡូស៊ី។» «ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការពារធនធានធម្មជាតិ និងជីវៈចម្រុះ។» លោកXi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ដើម្បីកំណត់ទិសដៅនៃការកសាងឧទ្យានជាតិ។ នៅខែតុលា ឆ្នាំ២០២១ ប្រទេសចិនបានបង្កើតឧទ្យានជាតិខ្លាឃ្មុំផេនដាជាផ្លូវការ ។ ឧទ្យាននេះបានលាតសន្ធឹងតាមខេត្តស៊ីឈួន (Sichuan) ស្រានស៊ី (Shaanxi) និងកានស៊ូ…
Read More » -
៥៦ជនជាតិ គ្រួសារតែមួយ៖ រួមគ្នាពង្រឹងកម្លាំងជាតិ ដើម្បីជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន
Cambodia News ជាប្រវត្តិសាស្ត្រ ប្រទេសចិនមានអរិយធម៌ជាង៥០០០ឆ្នាំ ដែលបុព្វបុរសជនជាតិចិនបានបន្សល់ទុកនូវមរតកដ៏សម្បូរបែបក្នុងវិស័យទស្សនវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា អក្សរសាស្ត្រ សិល្បៈ និងអភិបាលកិច្ចសង្គម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា មរតកទាំងនេះមិនត្រឹមតែជាមោទកភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាការទំនួលខុសត្រូវរបស់ប្រជាជនចិនតជំនាន់ ក្នុងការថែរក្សា បន្តវេន និងអភិវឌ្ឍឱ្យស្របតាមសម័យកាលថ្មីផងដែរ។…
Read More » -
ការស្ទង់មតិរបស់បណ្តាញ CGTN ៖ សេចក្តីថ្លៃថ្នូរនៃកិច្ចសន្ទនាជាក់ស្តែងក្នុងការប្រឈមមុខនឹងគាំពារនិយម
Cambodia News ថ្មីៗនេះ ប្រទេសចិន និងសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំជាប្រចាំលើកទីពីរនៃយន្តការពិគ្រោះពិភាក្សាផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដោយបានធ្វើការពិភាក្សាប្រកបដោយលក្ខណៈជាក់ស្តែង និងទទួលបានផ្លៃផ្កាជាច្រើន ព្រមទាំងបានឈានដល់គំនិតឯកភាពរួម។ ភាគីទាំងពីរបានរំលឹកឡើងវិញថា ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ភាគីចិននិងសហភាពអឺរ៉ុបនឹងដោះស្រាយការខ្វែងគំនិតគ្នាដោយសមរម្យក្រោមក្របខ័ណ្ឌនៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តរក្សាស្ថិរភាព និងធ្វើឱ្យកាន់តែមានតុល្យភាពនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើអ៊ីធើណែតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,៨% បានសម្គាល់ឃើញថា គាំពារនិយមមិនអាចដោះស្រាយបញ្ហាប្រឈមនៃការកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មដែលប្រទេសនានានៅអឺរ៉ុបកំពុងជួបប្រទះនោះទេ ប៉ុន្តែផ្ទុយទៅវិញ…
Read More » -
សុខុមាលភាពប្រជាជនចិនឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជាចិន
Cambodia News លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា សម្រាប់ប្រទេសចិន សុខុមាលភាពសង្គម និងវិបុលភាពរួម គឺជាគោលដៅសំខាន់នៃការអភិវឌ្ឍដែលផ្ដោតលើការកែលម្អជីវភាពប្រជាជន ការបង្កើនឱកាសអភិវឌ្ឍ និងការចែករំលែកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។ គោលដៅនេះអាចត្រូវបានពិចារណាតាមរយៈទស្សនវិជ្ជាចិនបុរាណ ជាពិសេសគំនិតមនុស្សធម៌របស់ខុងជឺ (កាលពីជាង២៥០០ឆ្នាំ មុន) និង គំនិតសុខដុមរមនាជាមួយធម្មជាតិរបស់ឡៅជឺ (កាលពីជាង២៥០០ឆ្នាំ…
Read More » -
បទវិភាគ៖ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អឺរ៉ុបដែលមានស្ថិរភាពនិងភាពរឹងមាំនឹងបំពេញបន្ថែមថាមពលវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចសកល
Cambodia News ពីថ្ងៃទី៨ដល់ថ្ងៃទី៩ខែតុលា កិច្ចប្រជុំជាប្រចាំលើកទី២នៃយន្តការពិគ្រោះពិភាក្សាអំពីពាណិជ្ជកម្មនិងវិនិយោគចិន-អឺរ៉ុបបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាប្រកបដោយភាពជាក់ស្តែងនិងលទ្ធផលជាផ្លែផ្កា ព្រមទាំងបានបង្កើតបញ្ជីគំនិតឯកភាពរួមលើលទ្ធផលចំនួន ១៦ ដែលគ្របដណ្តប់វិស័យធំចំនួនបួន ។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងបើកធ្វើកិច្ចប្រជុំជាប្រចាំលើកទី៣នៃយន្តការនេះនៅខែមីនាឆ្នាំ២០២៧ ។ នេះបានបង្ហាញយ៉ាងពេញលេញថា ចិននិងអឺរ៉ុបមានឆន្ទៈនិងមានប្រាជ្ញាក្នុងការគ្រប់គ្រងនិងដោះស្រាយឱ្យបានសមរម្យនូវការខ្វែងគំនិតតាមរយៈកិច្ចសន្ទនានិងការចរចា ដោយចៀសវាងប្រកបដោយប្រសិទ្ធភាពកុំឱ្យជម្លោះឡើងកម្តៅ។ ចិននិងសហភាពអឺរ៉ុបគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបរិយាកាសចម្បងគឺកិច្ចសហប្រតិបត្តិការ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ…
Read More » -
ផ្លូវមហាដំណើររបស់យើង៖ពី”ភួយពាក់កណ្តាល”ដល់ជីវភាពដ៏មានសុភមង្គល
Cambodia News ប្រវត្តិសាស្រ្តនៃមហាដំណើររបស់កងទ័ក្រហម គឺជាប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកងទ័ពនិងប្រជាជន។ នាខែវិច្ឆិកាឆ្នាំ ១៩៣៤ កងទ័ពក្រហមដែលជាកងទ័ពនៃបក្សកុម្មុយនីស្តចិនបានធ្វើមហាដំណើរឆ្លងកាត់ភូមិជនជាតិ Shazhou Yao ឃុំជនជាតិ Yao Wenming ស្រុក Rucheng ក្រុង Binzhou ខេត្ត Hunan យុទ្ធជននារីបីនាក់បានស្នាក់នៅផ្ទះរបស់អ្នកភូមិឈ្មោះ Xu…
Read More » -
ក្បាច់គុនបុរាណចិន៖ ពីសិល្បៈការពារខ្លួន ទៅជាវិធីមួយក្នុងការថែរក្សាសុខភាពតាមបែបវេជ្ជសាស្ត្របុរាណចិន
Cambodia News បេីតាមទស្សនៈរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា «ក្បាច់គុនបុរាណចិន» មិនត្រឹមតែជាសិល្បៈការពារខ្លួន និងជាវប្បធម៌ប្រពៃណីដែលបង្កប់នូវគុណធម៌ សេចក្តីក្លាហាន និងការគោរពយុត្តិធម៌ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពរាងកាយដែលមានទំនាក់ទំនងជាមួយការថែរក្សាសុខភាព និងការលើកកម្ពស់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ តាមរយៈការហាត់ប្រាណ ការគ្រប់គ្រងដង្ហើម ការរក្សាលំនឹងរាងកាយ និងការផ្តោតអារម្មណ៍ ក្បាច់គុនបុរាណចិនមួយចំនួន…
Read More » -
ទស្សនវិជ្ជាអប់រំរបស់ចិន៖ អំណានជាគ្រឹះ វិទ្យាសាស្ត្រជាកម្លាំង នវានុវត្តន៍ជាចក្ខុវិស័យ និង បទពិសោធន៍អភិបាលកិច្ចជាតិជាមាគ៌ាកសាងអនាគតរបស់យុវជនចិន
Cambodia News លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចែករំលែកថា ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិនដែលមានវ័យជាង៣០០០ឆ្នាំ ផ្តោតលើការកសាងមូលដ្ឋានចំណេះដឹងតាមរយៈអំណាន ការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការលើកកម្ពស់នវានុវត្តន៍ និងការសិក្សាឈ្វេងយល់ពីបទពិសោធន៍អភិបាលកិច្ចជាតិ។ ទិសដៅទាំងនេះមានគោលបំណងបណ្តុះបណ្តាលយុវជនឱ្យមានពុទ្ធិ សីលធម៌ សមត្ថភាពគិតវិភាគ គំនិតនវានុវត្តន៍ និងការយល់ដឹងយ៉ាងប្រត្យក្សពីការអភិវឌ្ឍសង្គមជាតិ។ ជាតថភាព កុមារនិងយុវជនចិនបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលេីអំណានដែលជាគ្រឹះនៃការអប់រំពេញមួយជីវិត។ ដោយមិនរាប់បញ្ចូលបណ្ណាល័យឯកជននៅតាមផ្ទះនីមួយៗ…
Read More »