ព័តមានអន្តរជាតិ
-
ការស្ទង់មតិរបស់បណ្តាញCGTN ៖សហរដ្ឋអាមេរិកមិនដែលចង់បញ្ឈប់ការធ្វើសង្រ្គាមនោះឡើយ
Cambodia News ថ្ងៃទី ៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានចុះហេត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីការប្តូរឈ្មោះក្រសួងការពារជាតិ ទៅជា “ក្រសួងសង្គ្រាម” ដែលជាឈ្មោះនៅកាលពីមុនក្នុងប្រវត្តិសាស្ត្រ ។ បទបញ្ជាប្រតិបត្តិនេះបានអះអាងថា ទង្វើនេះគឺដើម្បីបង្ហាញពីសញ្ញាទៅកាន់គូប្រជែងថា អាមេរិកមានឆន្ទៈត្រៀមធ្វើការប្រយុទ្ធ ដើម្បីគាំពារផលប្រយោជន៍របស់ខ្លួន ។…
Read More » -
លោកXi Jinpingអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញ
Cambodia News យប់ថ្ងៃទី៨ ខែកញ្ញា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្រោមចំណងជើងថា «សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ពុះពារឧបសគ្គឆ្ពោះទៅមុខ»។ លោកXi Jinpingបានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សកំពុងវិវត្តយ៉ាងលឿន អនុត្តរភាពនិយម ឯកតោភាគីនិយមនិងគាំពារនិយមកំពុងកើនឡើង។ក្នុងនាមជាកម្លាំងនាំមុខនៃប្រទេសសកលខាងត្បូង ប្រទេសBRICSគួរតែប្រកាន់ខ្ជាប់ការផ្សព្វផ្សាយស្មារតីBRICSដែលបើកចំហនិងបរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ រួមគ្នាគាំពារពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញ “កិច្ចសហប្រតិបត្តិការBRICSធំ”…
Read More » -
បទវិភាគ៖ពីការួមគ្នាប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដល់ទំនើបកម្មរួម៖ មាគ៌ាអភិវឌ្ឍដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការរបស់ចិន
Cambodia News “សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាការធានាជាមូលដ្ឋានសម្រាប់យកឈ្នះលើឧបសគ្គនិងថែរក្សាសន្តិភាព” “មានតែមនុស្សទូទាំងពិភពលោកពួតដៃប្រកៀកស្មាគ្នា ទើបពិភពលោកមានសន្តិភាពជារៀងរហូត។”ល។ល អំពីពិធីរំលឹកខួបលើកទី៨០នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅថ្ងៃទី៣ខែកញ្ញា ឥស្សរជនអន្តរជាតិដែលអញ្ជើញចូលរួមក្នុងពិធីនេះបាននាំគ្នាពិពណ៌នាពីការរំពឹងទុកចំពោះអនាគតដោយប្រើពាក្យពេចន៍ដូចជា”សាមគ្គីភាព” និង”ប្រកៀកស្មាគ្នា”។ “ជ័យជម្នះដ៏អស្ចារ្យនេះ គឺទទួលបានដោយប្រជាជនចិននិងប្រជាជននៃប្រទេសជាសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសនិងបណ្តាប្រទេសនានាក្នុងការរួមគ្នាតស៊ូប្រយុទ្ធ ។ រដ្ឋាភិបាល…
Read More » -
បទវិភាគ៖បំភ្លឺផ្លូវសន្តិភាពតាមរយៈបទពិសោធប្រវត្តិសាស្ត្រ
Cambodia News “ពិធីព្យុហយាត្រានិងត្រួតពលលើកនេះមិនត្រឹមតែជាការសម្តែងការគោរពចំពោះប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏បានប្រកាសកិច្ចសន្យាយ៉ាងមុតមាំរបស់ចិនអំពីការអភិវឌ្ឍ
Read More » -
កូនស្រីរបស់លោកClaire Lee Chennaultស្ថាបនិកនៃក្រុមខ្លាហោះអាមេរិក៖លោកឳពុកខ្ញុំធ្លាប់ថ្លែងថា លោកយល់ដឹងយ៉ាងពិតប្រាកដពីស្មារតីរបស់ប្រជាជនចិន
Cambodia News ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីCynthia Chennault កូនស្រីរបស់លោកឧត្តមសេនីយClaire Lee Chennaultស្ថាបនិកក្រុមខ្លាហោះរបស់អាមេរិកបានរំលឹកឡើងវិញពីបទពិសោធដែលមិនអាចបំភ្លេចបានរបស់លោកឪពុកខ្លួនដែលបានប្រកៀស្មាគ្នាជាមួយប្រជាជនចិនក្នុងអំឡុងពេលសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយក៏បានបង្ហាញពីក្តីសង្ឃឹមរបស់លោកស្រីដែលចង់បន្តវេនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិកផងដែរ។ លោកស្រីCynthia Chennaultបានថ្លែងថា លោកClaire Lee…
Read More » -
លោក Yukio Hatoyama ធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីសុំខមាទោស ៖ ជប៉ុនចាំបាច់ត្រូវប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ និងចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន
Cambodia News ថ្ងៃទី ៤ ខែកញ្ញា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលបានអញ្ជើញចូលរួមសកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសនៅប្រទេសចិន បានត្រឡប់ទៅកាន់ជប៉ុនវិញ ពេលទើបដល់ព្រលានយន្តហោះក្រុងតូក្យូ លោកក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ លោកបានថ្លែងថា…
Read More » -
បទវិភាគ៖ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលគឺចំពេលល្អ អាចបង្ហាញពីទិសដៅនិងបញ្ជាក់ពីទំនួលខុសត្រូវ
Cambodia News “នេះជាផលិតផលសាធារណៈដ៏សំខាន់មួយដែលប្រទេសចិនផ្តល់ជូនពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ” “គំនិតផ្តួចផ្តើមថ្មីមួយនេះ មានសារសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមលើវិស័យអភិបាលកិច្ចសកលនាពេលបច្ចុប្បន្ន ” ។ល។ មជ្ឈដ្ឋានមតិអន្តរជាតិបានចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងក្នុងកិច្ចប្រជុំ “អង្គការសហប្រតិបត្តិការសៀងហៃ+” នៅក្រុងធៀនជីនប្រទេសចិនកាលពីថ្ងៃទី១ ខែកញ្ញា។ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃដែលបើកធ្វើនៅថ្ងៃដដែល បានទទួលផ្លែផ្កាគួរឱ្យកត់សម្គាល់ ប្រការនេះបានបង្ហាញយ៉ាងរស់រវើកនូវកម្លាំងជីវិតនិងកម្លាំងអំពាវនាវរបស់គំនិតផ្តួចផ្តើមនេះ ។…
Read More » -
រាត្រីសមោសរអបអរខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស រៀបចំធ្វើនៅក្រុងប៉េកាំង
Cambodia News នៅវេលាម៉ោង៨ យប់ថ្ងៃទី៣ ខែកញ្ញា រាត្រីសមោសរអបអរខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ក្រោមប្រធានបទ «សច្ចយុត្តិធម៌ប្រាកដជាឈ្នះ» បានរៀបចំធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំចិនមានលោក Xi Jinping ប្រធានរដ្ឋចិនជាដើម យុទ្ធជនជើងចាស់ដែលធ្លាប់ចូលរួមការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងតំណាងអ្នកទទួលបានគ្រឿងឥស្សរិយយស ព្រមនិងតំណាងប្រជាជននិងឥស្សរជនគ្រប់មជ្ឈដ្ឋានបានចូលរួមទស្សនាការសម្តែងសិល្បៈ…
Read More » -
លើវិមានធានអានមិន កាយវិការរបស់លោកXi Jinpingមួយនេះគួរឱ្យរំភើបចិត្ត
Cambodia News ថ្ងៃទី ៣ ខែកញ្ញា នៅលើវិមានធានអានមិន មានទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយ។ មុន បើកពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះលើសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពាន របស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ពេលឡើងលើវិមានធានអានមិន លោកXi Jinping ប្រធានរដ្ឋចិនបានចាប់ដៃយ៉ាងស្និទ្ធស្នាលជាមួយតំណាងសមមិត្តចាស់និងអតិតយុទ្ធជនដែលធ្លាប់ចូលរួមសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ដើម្បីសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះពួកគេ។ ៨០ ឆ្នាំមុន វីរជនទាំងនេះបានប្ដូរជីវិតតស៊ូប្រយុទ្ធ…
Read More » -
ចិនរៀបចំពិធីព្យុហយាត្រានិងត្រួតពលយ៉ាងឱឡារិកនៅទីលានធានអានមេននៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន
Cambodia News នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែកញ្ញា ពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានរៀបចំឡើងនៅទីលានធានអានមេននៅទីក្រុងប៉េកាំង ដែលមានពិធីព្យុហយាត្រានិងត្រួតពលដ៏ឱឡារិក។ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនិងអញ្ជើញត្រួតពល។ ពិធីលើកនេះធ្វើក្រោមប្រធានបទ “ចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត”។ តបតាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេស២៦បានអញ្ជើញចូលរួមពិធីនេះ។តបតាមការអញ្ជើញនៃរដ្ឋាភិបាលចិន ប្រធានសភា ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយចំនួន…
Read More »