ម៉ូតូដូរជាត្រាក់ទ័រ រឿងរ៉ាវរបស់យុវជន Xi Jinping

Cambodia News

         ការផ្តល់ផលប្រយោជន៍និងសុភមង្គលជូនចំពោះប្រជាជន ជាការតាំងចិត្តប្រកបដោយឆន្ទះមុតមាំនិងជាគោលដៅធ្វើការងាររបស់លោក Xi Jinping    ពេលលោកបានធ្វើការតាមភូមិជនបទនៃខេត្តស្រានស៊ី ជាង៥០ឆ្នាំមុន គំនិតធ្វើអភិបាលកិច្ចដែលអាចដោះស្រាយយ៉ាងប្រាកដប្រជានូវកង្វល់របស់ប្រជាជន បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់យុវជន Xi Jinping ។

       កាលនោះ  នៅក្នុងតំបន់នោះមានយុវជនកម្រិតសិក្សាខ្ពស់មកពីក្រុងប៉េកាំងចំនួនប្រហែល៣ម៉ឺននាក់ លោក Xi Jinping ជាអ្នករូបទីមួយដែលត្រូវបានអ្នកភូមិជ្រើសរើសជាលេខាបក្សប្រចាំភូមិ ។  កាលនោះ លោកមានវ័យ ២២ ឆ្នាំ ក៏ទទួលបានប័ណ្ណសរសើរបុគ្គលឆ្នើមជាមួយនឹងរង្វាន់ម៉ូតូមួយគ្រឿង។

        កាលនោះនៅចិនជាសម័យពិបាកខ្លាំង  ខ្វះខាតទាំងអាហារនិងសំលៀកបំពាក់ ម៉ូតូកង់បីដែលមានភ្ជាប់រឺម៉កនៅផ្នែកចំហៀងបែបនេះជារបស់កម្រឃើញ ។ ដំណឹងល្អនេះបានផ្សាយដល់ភូមិ  អ្នកភូមិទាំងអស់គ្នាសប្បាយចិត្តយ៉ាងខ្លាំងសម្រាប់គាត់  ប៉ុន្តែយុវជន Xi Jinping បាននិយាយថា ៖ «ម៉ូតូនេះគ្មានប្រយោជន៍អ្វីចំពោះពួកយើង!   ដឹករបស់របរតិច មិនអាចជួយធ្វើស្រែ  យកមកធ្វើអី រាល់ថ្ងៃតើអោយខ្ញុំជិះលេងខ្យល់ ? »  គាត់បានធ្វើការទាក់ទងច្រើនលើកដើម្បីប្តូរម៉ូតូហឺហាតម្លៃខ្ពស់នោះជាត្រាក់ទ័រកាន់ដោយដៃនិងម៉ាស៊ឺនកិនម្សៅដែលជាឧបករណ៍មានតម្លៃណាស់សម្រាប់អ្នកភូមិធ្វើការងារកសិកម្ម។ 

       បន្ទាប់ពីត្រូវជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិមបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ជាច្រើនលើកថា  « ការរំពឹងទុកចំពោះជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជន ជាគោលដៅតស៊ូរបស់យើង » ឃ្លានេះក៏ជាពាក្យសម្បធនៃបណ្តាសមាជិកបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close